/វីដេអូខាងក្រោមនេះគឺបាន Post នៅលើ Youtube កាលពីចុងខែកុម្ភះកន្លងមកនេះដោយបានចងក្រងជាលក្ខណៈឯកសារដែលមានសម្លេងជាភាសាអង់គ្លេសដែល រាល់អត្ថន័យគឺនិយាយបែបបកស្រាយឯកសារតែក្នុងន័យបន្ទាបបន្ថោកខ្មែរថារាជរាំងខ្មែរ ដែលសង់ក្នុងរាជធានីភ្នំពេញត្រូវបានចម្លងចេញពីរាជវាំងថៃទាំងស្រុងទាំងក្បាច់រឿងរាមាយាណៈក្នុងវត្តព្រះកែវមរកតផង មិនត្រឹមតែប៉ុណ្ណោះបានបកស្រាយថារបាំបុរាណខ្មែរគឺបានចម្លងចេញពីរបាំសៀមហើយយកមករំលេចជារបាំខ្មែរដោយព្រះនាងបុប្ផាទេវីដោយយករបាំសៀមជាគោលជាមួយនិងការលាយសម្លៀកបំពាក់អប្សរាដែលមានឆ្លាក់លើជញ្ជាំងប្រាសាទ។ ក្នុងវីដេអូខាងក្រោមនេះបាននិយាយវាយប្រហារយ៉ាងខ្លាំងដោយប្រើពាក្យថា ខ្មែរព្យាយាមបោកប្រាស់ពិភពលោកជាមួយនិងរបាំចម្លងពីសៀម។ ចំពោះអ្នក Post វីដេអូលាក់មុខនេះបានឡើងអះអាងថានេះជាការសិក្សាស្រាវជ្រាវពីសកលវិទ្យាល័យមួយនៅជប៉ុន ហើយក៏ទទួលបានមតិជំទាស់ពីអ្នកប្រើប្រាស់បណ្ដាញសង្គម Youtube ជាច្រើនណាស់ដែរ។/

ការបកស្រាយក្នុងវីដេអូនេះមិនមែនជារបស់ Camnews ឡើយ។ ចុះអ្នកទាំងអស់គ្នាគិតយ៉ាងណាចំពោះវីដេអូមួយនេះ? 

ដោយ៖ វឌ្ឍនា