រយៈពេលចុងក្រោយនេះ កុល ដាវី ហាក់ដូចជាឡើងទម្ងន់ជាងមុនបន្ដិច បើទោះជានាងមិនចង់ក៏ដោយ នេះក៏ប្រហែលជា ដោយសារនាងត្រូវបានគេអញ្ជើញអោយចូលរួមពិធីជប់លៀងជាញឹកញាប់។

width=459

កុល ដាវី ជាស្រីស្អាតម្នាក់ក្នុងវិស័យសិល្បៈ ត្រូវបានគេមើលឃើញថា ជានារីចូលចិត្ដភាពសិចស៊ីដូចតារាមួយចំនួន។ ប៉ុន្ដែការឡើងទម្ងន់របស់នាងអាចនឹងធ្វើអោយសម្រស់នៃរូបរាងរបស់នាងត្រូវអន់ថយ ហើយវានឹងក្លាយជាឧបសគ្គដល់ការស្លៀកពាក់បញ្ចេញសាច់ខ្ចី។

/

ទោះជាយ៉ាងណាក៏ដោយ ក្នុងពេលថ្មីៗនេះ គេសង្កេតឃើញថា នៅក្នុងការហូបចុក ការចូលរួមពិធីជប់លៀង កុល ដាវី ហាក់ដូចកំពុងតមអាហារ។ នេះប្រហែលជាតារាស្រីស្រស់រូបនេះ កំពុងសម្រកទម្ងន់ក៏មិនដឹង៕

ដោយ ៖ សូរីយ៉ា