អាមេរិក៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីព្រឹកថ្ងៃ ៣០ តុលានេះថា រដ្ឋ New Jersey និងតំបន់ Queens នៃរដ្ឋ New York ត្រូវបានលិចទឹកទាំងស្រុងហើយ។ប្រភពខាងលើបានបន្ដថា ជាមួយកម្លាំងខ្យល់បក់ប្រមាណជា ១០០ mph កាលពីរាត្រីថ្ងៃទី ២៩- ៣០ តុលាបានធ្វើអោយរដ្ឋទាំងពីរខាងលើ ទទួលរងនូវការខូចខាតយ៉ាងខ្លាំង មានដូចជា ផ្ទះសម្បែងរាប់រយខ្នង របស់ប្រជាជនត្រូវបានដើមឈើដូលកិនរលំលើ រថយន្ដរាប់ពាន់គ្រឿងត្រូវអណ្ដែតទឹក និងផ្លូវថ្នល់ ហេដ្ឋារចនាសម័ន្ធជាច្រើនទៀត ត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ទោះបីជាយ៉ាងណាក៏ដោយ មកដល់ពេលនេះ គឺមានមនុស្សពីរនាក់ បានបាត់បង់ជីវិត ដោយសារតែដើមឈើដួលកិនលើរថយន្ដរបស់គាត់ ខណៈគាត់កំពុងតែបើកបរផងដែរ។ ជាមួយគ្នានេះដែរ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្ដរាយ ក៏អាចព្យាករបានដែរថា ព្យុះទឹកជំនន់ដ៏ធំមួយនេះ នឹងត្រូវចំណាយថវិការប្រមាណជា ២០ ពាន់លានដុល្លារអាមេរិក ដើម្បីស្ដារឡើងវិញដែរ។

width=451

width=451

width=451

width=451 

 

ដោយ៖ រក្សាប្រភព៖ dailymail