ភ្នំពេញ៖ អ្នកនិពន្ធវ័យក្មេង មុខស្រស់ សោម ដូរ៉េ ដែលទើប ចូលនិពន្ធអោយផលិតកម្មហង្សមាស បានប្រហែល២ឆ្នាំ ពេលនេះបានបាយៗពី ផលិតកម្មហង្សមាស ហើយហក់ចូល ផលិតកម្មថោន ធ្វើព្រងើយ ខណ:ស្នាដៃល្បី របស់លោកជាច្រើននៅហង្សមាស ក្រោយពេលដែល អ្នកនិពន្ធ និងដឹកនាំដ៏ប៉ិនប្រសប់ ស្រីស្អាត ប៊ុនចាន់និមល ចាកចេញពីហង្សមាស ចូលសាន់ដេដែរ ។

បទ«សង្សារលេងៗ» របស់ ណុប បាយ៉ារឹទ្ធ បទ «សង្សារផ្ទាល់ខ្លួន» របស់ឪក សុគន្ធកញ្ញា បទ«បេះដូងរាបស្មើរ» របស់ យក់ឋិតរដ្ឋា បទ«love.com» របស់ឈិតសុវណ្ណបញ្ញា គឺសុទ្ធសឹងជាបទល្បីៗដែលស្ថិតក្រោមការនិពន្ធរបស់កវីសម្បូរពាក្យពេជ្រ ភាសាស្នេហា សោម ដូរ៉េ ដែលជាអ្នកនិពន្ធបទចម្រៀង ដែលមានសញ្ញាប័ត្រត្រឹមត្រូវ ។

កវីនិពន្ធស្រស់សង្ហាររូបនេះ តែងតែបង្ហាញនូវអារម្មណ៍ តានតឹងជាមួយសម្ពោធការងារ របស់ខ្លួនជារឿយៗ តាមFacebook ។ ទីបំផុតកវីរូបនេះចាកចេញ ពីហង្សមាសទាល់តែបាន ហើយទ្រនំថ្មីរបស់គេគឺផលិតកម្មថោន ដែលលោក យឹម តាស្រង់ អ្នកនិពន្ធចាស់វស្សានៅថោន បានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះកវីនិពន្ធវ័យក្មេងសោម ដូរ៉េ ។

មិនដឹងថាហង្សមាសទៅជាយ៉ាងណាទេ ខណ:ដែលអ្នកនិពន្ធល្បីៗមួយចំនួន នាំគ្នាវេចបង្វេចចេញ ហើយតារានាំគ្នាសំរុកចូលទៅយ៉ាងនេះ ។តែយ៉ាងណាក៏ហង្សមាស មិនសូវខ្វល់ដែលដោយសារ ផលិតកម្មមានអ្នកនិពន្ធមិនតិចដែរ មានដូចជា លោកសុខ ចាន់ផល កញ្ញា នី សុគន្ធា លោក លីហ្សឺឌី លោក ខេមរា តារា … ដែលចាំនិពន្ធខ្លះ និងចម្លងបារ៉ូលពីបរទេសខ្លះ ហើយគេគិតថា ហង្សមាសមិនរង្គោះរង្គើរដោយ គ្រាន់តែបាត់អ្នកនិពន្ធមួយនោះទេ៕

/

កវីនិពន្ធ សោម ដូរ៉េត និង យក់ ឋិតរដ្ឋា

/

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល