លោកអ្នកប្រហែលជាធ្លាប់ស្គាល់បក្សអ៊ូតាំងហើយមើលទៅ ជាបក្សដែលពោរពេញទៅដោយអាចារ្យដែលជាបុរសសំងំហាត់គុន និងទន្ទេញធម៍ នៅលើភ្នំអ៊ូតាំង នៅកណ្ដាលខែត្រ Hubeiប្រទេសចិន។
ហើយកាលពីដើមសប្ដាហ៍នេះអារាមភ្នំអ៊ូតាំង បានប្រារព្ធពិធីបុណ្យគំរប់ ៦០០ ឆ្នាំរបស់ខ្លួននេះបើតាមប្រភពព័ត៌មានពីសារព័ត៌មាន Beijing។ ភ្នំអ៊ូតាំងនេះ ត្រូវបានគេស្គាល់មកច្រើនរជ្ជកាលមកហើយដែលធ្លាប់បានឆ្លងកាត់រជ្ជកាល Yuan, Ming និង Qing តាំងពីសតវត្សទី ១៣ មកម្លះដែលជាអារាមសាសនា តៅ។ វត្តអារាម និងភ្នំអ៊ូតាំងនេះត្រូវបាន UNESCO ចាត់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ ១៩៩៤ ដែលជាមធ្យមមានភ្ញៀវទេសចរណ៍ ទាំងក្នុងស្រុកនិងបរទេសចូលមកទស្សនាជាង ៣ លានកន្លះជារៀងរាល់ឆ្នាំ៕
ដោយ៖ ម៉ូកាប្រភពពី៖ Wantchinatimes