រុស្ស៊ី៖ បើតាមការអោយដឹងពីគេហទំព័រ ដេលីមែល កាពពីពេលថ្មីៗនេះ បានអោយដឹងថា ក្រុមអ្នកវិទ្យាសាស្រ្ដ ក៏ដូចជាក្រុមអ្នកបុរាណវិទ្យា នៃប្រទេសរុស្ស៊ី បានប្រទះឃើញភ្លុក និងចែសត្វដំរីបុរាណ ដែលមានអាយុកាលជិត ២,០០០ ឆ្នាំមកហើយ។

តាមការអោយដឹងពីលោក Semyon នាយកប្រត្ដិបត្ដការនៃសារៈមន្ទីរ Mammonth Museumប្រចាំក្នុងសាកលវិទ្យាល័យ North- Eastern Federal University ទីក្រុង Yakutsk បានអោយដឹងថា ភ្លុកដំរីដ៏ធំមួយនេះ ត្រូវបានក្រុមបុរាណវិទូ រកឃើញនៅឯតំបន់ Siberia រូចហើយគេក៏នាំមកដាក់នៅសារៈមន្ទី Mammonth តែម្ដង។

រូបដំរីបុរាណលោក Semyon បានបន្ដថា ក្រោយការពិនិត្យទៅលើ DNA របស់ភ្លុកដំរីនេះ អាចអោយយើងដឹងថា ភ្លុកដំរីបុរាណនេះ គឺមានអាយុចាប់តាំងពីចន្លោះ ១,០០០- ២,០០០ឆ្នាំ ពោលគឺ ប្រហែលជា ៣៧៥០ មុនគ-ស។ លោកបានបន្ថែមថា ទោះបីជាយ៉ាងណាក៏ដោយ ក៏យើងទាំងអស់គ្នានឹងជួយថែរក្សាភ្លុកដំរីបុរាណនេះ ក្នុងសារៈមន្ទីរអោយបានគង់វង្ស សម្លាប់ភ្ងៀវទេសចរណ៍ចូលទស្សនាផងដែរ៕
ដោយ៖ សីហាប្រភព៖ yahoo