តើអ្នកហ៊ានចំណាយប្រាក់ ៤០០ដុល្លារ ឬទេសម្រាប់អាហារមួយពេល ២នាក់? នេះគឺជាការចំណាយដ៏ថ្លៃ ប៉ុន្ដែវានឹងធ្វើអោយលោកអ្នកទទួលបានបទពិសោធដ៏អស្ចារ្យ ដូចជាបក្សីមួយគូនៅក្នុងសំបុក លំមហារុក្ខាខ្ពស់។
នេះគឺជាភោជ្ជនិយដ្ឋានតែមួយគត់នៅក្នុងពិភពលោក ដែលត្រូវបានគេបង្កើតឡើងដូចទៅនឹងសំបុតសត្វដ៏ធំ ទំនើបមួយក្នុងព្រៃជ្រៅ។

សំបុតបក្សីនេះត្រូវបានគេធ្វើឡើងនៅលើដើមឈើដែលមានកំពស់ ៥ម៉ែត្រពីដី ជួយអោយភ្ញៀវអាចគយគន់ទិដ្ឋភាពព្រៃភ្នំ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត នៅតំបន់លំហែកាយ Soneva Kirl របស់ប្រទេសថៃ។
ចំណែកការឡើងចុះ អ្នកមិនចាំបាច់ព្រួយបារម្ភនោះទេ ព្រោះវាត្រូវបានគេបំពាក់ប្រព័ន្ធខ្សែកាប ដែលអ្នកអាចឡើងចុះតាមចិត្ត។

ដោយគ្រាន់តែចំណាយប្រាក់ ១៤.០០០បាត(ប្រហែល ៤០០ដុល្លារ) អ្នកនឹងទទួលបានបទពិសោធ ដូចស្ថិតនៅក្នុងស្ថានភាពជាកំពូលបក្សី ដ៏អស្ចារ្យនេះ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ k14