/

ក្មេងប្រុសម្នាក់បានបាត់ម្តាយរបស់គាត់ និង ចាកចេញពីCalcutta ហើយបានរកឃើញម្តាយគេវិញ នៅរយៈពេល២៥ឆ្នាំក្រោយ ដោយមានការជួយពី Google Earth។ ក្មេងប្រុស  Saroo Brierley មានអាយុ៥ឆ្នាំ នៅពេលគេបានបែកពីម្តាយរបស់គេនៅពេលធ្វើដំណើតាមរថភ្លើងគេបានរស់នៅជាមួយប្តីប្រពន្ធ យកទៅចិញ្ចឹមនៅ Tasmania។  ទោះបីជាមិនមានការចង់ចាំឈ្មោះស្រុកកំណើតរបស់គេ ដោយសារតែគេមិនចេះអក្សរ    ហើយគេបានរៀបរាប់ពីតំបន់Khandwa ប្រាប់ដោយផ្ចិតផ្ចង់នូវរូបភាពទីកន្លែងនោះ។  បុរសមានអាយុ៣០ឆ្នាំ   បានប្រាប់នូវរឿងរាវដែលមិនគួរឲ្យជឿរបស់គាត់ទៅកម្មវិធី  Outlook នៅលើបណ្តាញពត៌មាន   BBCយ៉ាងលំអិត ខណៈពេលគាត់ធ្វើការជាអ្នកបោសសំអាតនៅស្ថានីយរថភ្លើងឥណ្ឌា    ហើយគាត់បានសំរាកនៅស្ថានីយរថភ្លើងនោះ។  ពេលគាត់ភ្ញាក់ឡើងបានស្វែករកប្អូនប្រុសរបស់គាត់តែប្អូនប្រុសគាត់បានទៅបាត់ហើយ ដូច្នេះគាត់បានជិះរថភ្លើងមួយទៀត ដើម្បីស្វែងរកបងប្អូនបង្កើតរបស់គាត់។ ពេលគាត់ចេញពីរថភ្លើង​១៤ម៉ោងក្រោយមក   គាត់បានមកដល់ទីក្រុងCalcutta ដែលជាទីក្រុងធំទីបីនៅឥណ្ឌា។ គាត់បានប្រាប់ទៅBBCថា    ខ្ញុំពិតជាភ័យខ្លាចណាស់ពេលមកដល់ទីនេះ ។ ខ្ញុំបានរកមនុស្សនៅទីនោះនិងសួរពួកគេ។ ហើយSaloo រៀនការពារខ្លួនគាត់និង​រស់ទីនោះរហូតគាត់ត្រូបានយកទៅចិញ្ចឹមដោយមណ្ឌលថែរក្សាក្មេងកំព្រានិង ចិញ្ចឹមដោយប្តីប្រពន្ធTasmanian។ ទោះជាគាត់ត្រូវបានចិញ្ចឹមក្នុងបរិយាកាសល្អក្តីពេលគាត់ចាស់ គាត់បានប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការស្វែងរកទីកន្លែងកំណើតឪពុកម្តាយរបស់គាត់។ គាត់បានចាប់ផ្តើមស្រាវជ្រាវតាមរយៈGoogle Earthដោយគ្មានលទ្ធផល តែការចង់ចាំបាននាំគាត់ទៅ។ វាមើលទៅដូចជាSuperman គាត់ប្រាប់ខ្លួនឯងថា   អ្នកអាចទៅដល់ទីនោះនិង ថតរូបក្នុងការស្រមៃ  ថាតើវាដូចគ្នានឹងអ្វីដែលអ្នកគិតទេ? ហើយ Saroo   បានបន្តពេលវេលានៅលើរថភ្លើងទៅCalcutta   ដែលគាត់ថានឹងទៅដល់ស្រុកកំណើតរបស់គាត់។ បន្ទាប់មកគាត់បានរកឃើញទីក្រុងKhandwa ហើយគាត់ធ្វើដំណើរទៅរកអ្នកជិតខាងគាត់ Ganesh Talai បន្ទាប់មកគាត់បានសួរដំណឹងខ្លះពីម្តាយគាត់។ គាត់បានចាប់ដៃខ្ញុំ​ និងនាំខ្ងុំទៅផ្ទះគាត់Saloo បានរៀបរាប់ប្រាប់ថា​ គាត់មិនបាននិយាយអ្វីទាំងអស់ប្រាប់ខ្ញុំ។ ខ្ញុំគិតថាគាត់ស្លុតដូចជាខ្ញុំធ្លាប់មានដែរ។ គាត់មានបញ្ហាដ៏អាក្រក់មួយដែលកូនប្រុសរបស់គាត់ ក្រោយរយៈពលេ២៥ឆ្នាំក្រោយ បានបង្ហាញខ្លួនដូចជាខ្មោច។

/

ដោយៈ  វណ្ណៈប្រភពៈ  huffingtonpost