សហរដ្ឋអាមេរិក៖ មានប្រជាពលរដ្ឋរាប់ពាន់នាក់ ត្រូវបានក្រុមអ្នកសង្រ្គោះជម្លៀសចេញពីលំនៅដ្ឋាន នៅក្នុងរដ្ឋ Louisiana និងរដ្ឋ Mississippi សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ខែសីហា ឆ្នាំ២០១២ ម្សិលមិញ។
យោងតាមបណ្តាញសារពត៌មាន CNN បានឱ្យដឹងថា ប្រជាពលរដ្ឋរាប់រយគ្រួសារ ត្រូវបានជម្លៀស និងរត់ចេញពីនៅលំដ្ឋាន យ៉ាងប្រញាប់ប្រញាល់ នៅទីក្រុង New Orleans ក្នុងរដ្ឋLouisiana ដោយសារតែ ឥទ្ធិពលនៃខ្យល់ព្យុះ Isaac បានបង្កឱ្យមានខ្យល់ និងភ្លៀងធ្លាក់យ៉ាងខ្លាំង បានជន់លិចផ្ទះប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះ។
ចំណែកនៅតំបន់មួយចំនួនទៀត នៅក្នុងរដ្ឋ Louisiana កំរិតទឹកបានកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលត្រឹមតែ ១០នាទី បានជន់លិចផ្ទះប្រជាពលរដ្ឋ ស្ទែរតែទាំងស្រុង ដែលបណ្តាលឱ្យប្រជាពលរដ្ឋមួយចំនួន ជាប់នៅក្នុងផ្ទះ មិនអាចរត់គេចខ្លួនបានទាន់ពេលវេលាហើយ ក្រុមអាជ្ញាធរនៅក្នុងតំបន់ កំពុងតែបន្តការជួយសង្រ្គោះ៕





ដោយ៖ វណ្ណៈប្រភព៖ CNN