នោះគឺជារូបភាពក្មេងស្រីម្នាក់អោបកឳពុករបស់ខ្លួនដែលមានមុខដ៏អាក្រក់ មនុស្សមិនចំមនុស្ស ខ្មោចមិនចំខ្មោច បានធ្វើឲ្យមានការរំជួលចិត្តដល់អ្នកទស្សនារាប់លាននាក់នៅក្នុងថ្ងៃឪពុក Days Of Father។
4ឆ្នាំមុន Dallas កំពុងតែលាបថ្នាំបង្អួចនៅព្រះវិហារមួយ ឯForth Worth មានចរន្តអគ្គីសនីកំរិតខ្លាំង ឆក់ខ្លួនរបស់គាត់។ រឿងដែលចង់និយាយនៅទីនេះ គឺពេលឃើញផ្ទៃមុខឪពុកអាក្រក់យ៉ាងនេះទៅហើយ ប៉ុន្តែក្មេងស្រីដែលជាកូននៅតែស្រលាញ់ឪពុកអស់ពីចិត្ត និងលើកទឹកចិត្តឪពុកថែមទៀត។
មកដល់ពេលនេះ ក្រោយពីការវះកាត់រាប់សិបដង ផ្ទៃមុខរបស់ Dallas ហាក់ដូចជាធម្មតាវិញហើយតែរូបភាព កូនស្រីតូចអោបកគាត់ នៅតែជារូបភាពមួយ បញ្ជាក់ពីទឹកចិត្តស្រលាញ់គ្នារបស់ឪពុក និងកូន។

រូបភាពដែលធ្វើឲ្យរំជួលចិត្តរបស់ឪពុកកូន Dallas
ក្រៅពីរូបភាពខាងលើ ក៏មានរូបភាពមួយផ្សេងទៀតដែរ ធ្វើឲ្យមានការចាប់អារម្មណ៍ដែរនោះគឺរូបភាពសខ្មៅដែលឪពុករែកឥវ៉ាន់ ហើយកូនប្រុសតូចដេកខ្លួននៅលើដងរែក ដៃមួយអោបក ដៃមួយទៀតដាក់លើស្មាឪពុក៕

រូបភាពនេះក៏បានធ្វើរំជួលចិត្តយ៉ាងច្រើនពីសំណាក់យុវវ័យផងដែរ
ដោយ៖ ណាណូប្រភព៖ zing