អាមេរិក៖ Carly McKinney មានវ័យ ២៣ឆ្នាំ ជាអ្នកគ្រូបង្រៀនគណិតវិទ្យា ដ៏ស្រស់ស្អាតម្នាក់ នៅក្នុងវិទ្យាល័យ Overland ទីក្រុង Autora រដ្ឋខូឡូរ៉ាដូ សហរដ្ឋអាមេរិក។ អ្នកគ្រូត្រូវ បានការិយាល័យសិក្សារិះគន់យ៉ាងខ្លាំង ខណៈដែលអ្នកគ្រូបានបង្ហោះ រូបភាពអាក្រាតមួយចំនួន ចូលទៅក្នុងទំព័រ Twitter របស់ខ្លួន។

width=457

ក្រៅពីរូបអាក្រាត របស់អ្នកគ្រូ គេបានរកឃើញទៀតថា​ ក្នុងរូបនោះ គឺអ្នកគ្រូបានជក់កញ្ឆា នៅក្នុងបរិវេណសាលាទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកគ្រូបានអះអាងថា នេះគឺគ្រាន់តែជារូបភាព ដែលមិត្រភ័ក្រអ្នកគ្រូ និងអ្នកគ្រូ ធើជារូបបែបកំប្លែងប៉ុណ្ណោះ។

width=457

width=457

ជាមួយគ្នានេះផងដែរ អាជ្ងាធរក្រុង និង នាយកសាលា ក៏បានលើកឡើងថា ទង្វើរបែបនេះ គឺជាការជះឥទ្ទិពលដល់អាក្រក់ ដល់សង្គម ជាពិសេស គឺក្នុងសាលារៀន នេះតែម្ដង។ណាមួយវាជាទង្វើខុសនឹងច្បាប់របស់រដ្ឋផងដែរ។ ជាមួយគ្នានេះផងដែរ ប្រធានការិយល័យសិក្សាបានបន្ដថា បើសិនជាការតាមដាន រកឃើញថា អ្នកគ្រូបានធ្វើវាពិតប្រាកដមែន នោះសាលានឹងបញ្ឍប់អ្នកគ្រូបភ្លាម ហើយអោយច្បាប់ជាអ្នកស្រាយវិញម្ដង៕

ដោយ៖ វត្ដីប្រភព៖ dailymail