ប្លែកៗ ៖ តាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ដែលទើបតែបានចេញផ្សាយនាពេលកន្លងផុតទៅថ្មីៗនេះអោយដឹងថា គ្រួសារអង់គ្លេសមួយត្រូវបានរកអោយឃើញថាបានញ៉ាំសម្លការីឥណ្ឌា ពេញមួយឆ្នាំតែម្តង។

គួររំឭកផងដែរថា លោក Dan Toombs វ័យ ៤៧ ឆ្នាំ ដែលត្រូវគេស្គាល់តាមប្រព័ន្ធអ៊ិនធើណេតនៃគេហទំព័រថា ស្ដេចសម្លការី នោះបានសាងស្នាដៃខ្លួនជាមួយនឹងមុខម្ហូបការីឥណ្ឌាចំនួន ៣៦៥ប្រភេទផ្សេងគ្នា។ សម្លការីទាំងនោះគឺជាមុខម្ហូបសម្រាប់ខ្លួនគាត់និងក្រុមគ្រួសារគាត់តែម្តងដែលបានទទួលទានរាល់ថ្ងៃ បន្ទាប់ពីបានចំណាយពេលញុំាអាហារថោកៗរបស់ឥណ្ឌារយៈកន្លងមកនោះ បុរសមានដើមកំណើតនៅតំបន់ភាគខាងជើងទីក្រុង យ៉កសៀ លោក Dan Toombs បានគិតក្នុងចិត្តថា ប្រសិនបើលោកទទួលទានអាហារឥណ្ឌ នៅហាងរាល់ថ្ងៃ នោះវាអស់ថ្លៃចំណាយច្រើន។ ដូច្នេះលោកបានរៀនចម្អិន និងច្នៃមុខសម្លការីជាច្រើនប្រភេទផ្សេងៗគ្នា។
លើសពីនេះទៅទៀត របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា កេរ្តិ៍ឈ្មោះល្បីខាងចម្អិនម្ហូបឥណ្ឌារបស់បុរសនេះ បានសាយភាយតាមប្រព័ន្ធអ៊ិនធើណេតគឺនៅពេលបានបន្តរយៈពេល៣៦៥ថ្ងៃតែម្តង។ អ្វីដែលជាជោគជ័យរបស់គាត់នោះ គឺគេបានបោះពុម្ភជាសៀវភៅមុខ ម្ហូបមួយមានចំណងជើងថា « របៀបធ្វើម្ហូបតាមភោជនីយដ្ឋានរបស់ជនជាតិអង់គ្លេស-ឥណ្ឌា» ។ ស្តាប់ មើលទៅវាគួរឲ្យចង់សើច ខណៈក្រុមគ្រួសារគាត់បានចំណាយពេលមួយឆ្នាំដើម្បីទទួលទានអាហារ ឥណ្ឌា ដែលបុរសនេះបានរៀនចម្អិនវានោះ ។ តែទោះជាយ៉ាងណាក្រោយរយៈពេល ៣៦៥ ថ្ងៃនេះបានបញ្ចប់ទៅ ក្រុមគ្រួសារលោកក៏នៅតែបន្តការហូបអាហារឥណ្ឌានេះដដែលយ៉ាងហោច ណាស់ ៣ ឬ ៤ ដងក្នុងមួយសប្តាហ៍ផងដែរ៕
ដោយ ៖ ពិសីប្រភព ៖ ដេលីម៉ែល