សិង្ហបុរី ៖ បើតាមប្រភពពត៌មានបានអោយដឹងថា មានយុវសិស្សរៀនក្រៅម៉ោងម្នាក់ដែលមានវ័យ ២៦ ឆ្នាំបានស្លាប់ ខណៈពេលដែលគេកំពុងដេក។
បើតាមសម្តីរបស់ឪពុកម្តាយយុវសិស្សមួយនេះ បានបញ្ជាក់ប្រាប់ដល់ទីភ្នាក់ងារសារពត៌មានអោយដឹងថា កូនរបស់គាត់បានត្រលប់មកដល់ផ្ទះ ហើយនិយាយថា ៖ គេមានអារម្មណ៍នឿយហត់ខ្លាំងណាស់ បន្ទាប់មកគេក៏ចូលទៅក្នុងបន្ទប់របស់ខ្លួន ដើម្បីគេងមួយស្របក់ ។ ប៉ុន្តែរឿងដែលមិនគួរអោយជឿនោះ គឺថា កូនប្រុសរបស់ពួកគាត់ដែលមានវ័យ ២៦ ឆ្នាំ និងមានឈ្មោះថា Tan Songchun បានបាត់បង់ជីវិតទៅហើយ។
យុវសិស្សវ័យ ២៦ ឆ្នាំ (ឆ្វេង) និង សាច់ញាតិបងប្អូន (ស្តាំ)
យុវសិស្សខាងលើនេះ ត្រូវបានគេស្គាល់ថា ជាសិស្សដែលបានសិក្សាក្រៅម៉ោងនៅវិទ្យាស្ថានជាតិគ្រប់គ្រងសិង្ហបុរី ហើយរូបគេផ្ទាល់ត្រូវបានគេដឹងថា បានដេកស្លាប់នៅលើគ្រែរបស់ខ្លួនកាលពីអំឡុងម៉ោង ១១ យប់។
លើសពីនេះទៅទៀត បើយោងតាមសម្តីរបស់ឪពុកម្តាយរបស់គេបានអោយដឹងថា ៖ ខណៈពេលដែលគេបានដេកស្លាប់នោះ មើលទៅហាក់បីដូចជាដេកទម្រេតខ្លួនធម្មតាអញ្ជឹង តែមិននឹកស្មានថា គេបានស្លាប់បាត់ទៅហើយ ស្របពេលដែលពួកគាត់បានឃើញកំអួតរបស់គេនៅក្បែរខ្លួនផងដែរ។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីភ្នាក់ងារសារពត៌មាន ធ្វើកិច្ចសម្ភាសជាមួយលោកវេជ្ជបណ្ឌិតមួយរួប វេជ្ជបណ្ឌិតរូបនោះបានបញ្ជាក់ថា កាលដែលធ្វើអោយគេមានការក្អូតចង្អោរមុនពេលដែលគេបានស្លាប់នោះ វាមានមូលហេតុច្រើន អាចបណ្តាលមកពី ជម្ងឺបេះដូង ជម្ងឺពិបាកក្នុងការរំលាយអាហារ និង ការរងរបួសក្បាលជាដើម ។ ការក្អូតចង្អោរនេះ អាចធ្វើអោយគេស្លាប់បាន ស្របពេលដែលគេមានជម្ងឺរលាកសួត តែករណីមួយនេះបណ្តាលមកពីការរាលដាលនៃជាតិអាកុលច្រើនជាង លោកវេជ្ជបណ្ឌិតរូបនេះ ក៏បានបន្ថែមថា ការក្អូតចង្អោររបស់គេ មិនមែនជាមូលហេតុចម្បង ដែលបណ្តាលអោយគេស្លាប់នោះទេ ៕
ដោយ ៖ រិទ្ធីប្រភព ៖ yourhealth