
ឡុនដុន៖ តើលោកអ្នកដឹងទេថា អ្វីទៅដែលធ្វើឲ្យមនុស្សយើងហូរទឹកភ្នែក? ជាការពិតណាស់មនុស្សយើងអាចហូរទឹកភ្នែក បានគ្រប់ពេលវេលានិងគ្រប់ទីកន្លែង ដោយមានហេតុផលខុសៗ គ្នា។ អ្នកខ្លះហូរទឹកភ្នែក ដោយសារពិបាកចិត្ត បែកបាក់ស្នេហា និង អ្នកខ្លះទៀត ហូរទឹកភ្នែក ដោយសារតែមានទុក្ខសោកក្នុងគ្រួសារ។ តើនេះគឺជាហេតុផលមួយត្រឹមត្រូវដែរ ឬ ទេ?
យោងតាមពត៌មានមួយ បានឲ្យដឹងថា នៅក្នុងទីក្រុងLondon មានហាងលក់អំបិលដ៏ធំមួយ បានលក់អំបិល ផលិតពីទឹកភ្នែកមនុស្សដែលខូចចិត្ត កំសត់ និង ពិបាកចិត្ត។ អ្នកផលិតអំបិលទឺកភ្នែក បានបង្ហាញឲ្យដឹងថា ការផលិតនេះយើងត្រូវប្រមូលទឹកភ្នែកទាំងអស់ ដែលបានមក ដាក់រំងាស់ រហូតវាបានក្លាយជាអំបិល ជាមួយអ្នកជំនាញក្នុងការផលិត។ ទឹកភ្នែកមិនត្រឹមតែអាចផលិតជាអំបិលដ៏មានរសជាតិប្រៃប៉ុណ្ណោះទេ តែវាក៏ជាលក្ខខណ្ឌមួយក្នុងការបង្កើតឲ្យមនុស្សជាច្រើន មានការងារធ្វើបានដែរ។
នៅក្នុងទីក្រុងឡុនដុន មានមនុស្សជាច្រើន បាននាំគ្នាទៅទិញអំបិលផលិតពីទឹកភ្នែកមនុស្សដើម្បីពិសា និងគ្រឿងផ្សំផ្សេងៗ សំរាប់ចំអិនអាហារ ដោយសារតែអំបិលទឹកនេះមានរសជាតិពិសេស ខុសប្លែកពីអំបិលធម្មតា។
ជាពិសេស សំរាប់លោកអ្នកដែលបំណងជាវ និង សាករសជាតិអំបិលផលិតពីទឹកភ្នែក អាចស្វែងរកបាន តាមរយៈគេហទំព័រ www.monstersupplies.orgមួយដបតំលៃ៧ផោន និង មានរសជាតិឆ្ញាញ់ពិសា៕



ដោយ៖ វណ្ណៈប្រភព៖ stylist