កាលពីពេលថ្មីៗនេះ មានវីដេអូឃ្លីបមួយ បានទទួលនូវការចាប់អារម្មណ៍ យ៉ាងច្រើនមួយនៅលើបណ្តាញសង្គមប្រទេសចិន។ នៅក្នុងវីដេអូនោះ មានក្មេងស្រីម្នាក់បានដោះអាវយឺត T-shirt របស់ខ្លួនចេញ ចេញល្វែងខាងលើកណ្តាលវាល លុតជង្គង់យំនៅកណ្តាលផ្លូវ ក្នុងពេលដែលមេឃកំពុងតែភ្លៀង។

ក្មេងស្រីជំទើរនោះបានស្រែកឡើងថា “ខ្ញុំត្រូវការប្រាក់តែ ១៥ យន់ (ប្រហែល ១ម៉ឺន រៀល) តែប៉ុណ្ណោះ។ តើអ្នកណាអាចឲ្យខ្ញុំ ១៥ យន់ ដើម្បីអាចទិញអាហារមួយពេល បានទេ?, នេះបើតាមការចុះផ្សាយរបស់កាសែត Guangzhou Daily កាលពីថ្ងៃសុក្រ សប្តាហ៍មុននេះ។

ដើម្បីឲ្យមានការចាប់អារម្មណ៍ច្រើនជាងនេះ ក្មេងស្រីនោះ ថែមទាំងបានបង្ហាញពីការពិបាកទ្រាំរបស់ខ្លួន ដោយបានលើកដៃទាំងពីររបស់ខ្លួន ឡើងលើថែមទៀតផង។ ប៉ុន្តែបើទោះបីជា នាងធ្វើដូច្នេះ ក៏មិនបានជួយអ្វីដល់នាងឡើយ គឺគ្មានអ្នកណាម្នាក់ឲ្យលុយនាង សូម្បី ១ យន់។ បន្តិចក្រោយមក នាងក៏ពាក់អាវវិញ ហើយដើរចេញទៅ។

/

មានប្រតិកម្មជាច្រើន យល់ឃើញផ្សេងៗគ្នា ពីបណ្តាអ្នកលេងអ៊ីនធឺណេតចិន ចំពោះសកម្មភាពរបស់ក្មេងស្រីម្នាក់នេះ។ មនុស្សមួយចំនួនបានយល់ឃើញថា នោះគ្រាន់តែជាការបោកបញ្ឆោតមួយ។ មួយចំនួនទៀតគិតថា ក្មេងស្រីម្នាក់នោះ អាចមានបញ្ហាខួរក្បាល ក្នុងពេលដែលមួយចំនួនទៀត ក៏បានរិះគន់ដល់ភាពគ្មានមនុស្សធម៌ របស់អ្នកដំណើរតាមផ្លូវ ដែលបានព្រងើយកន្តើយមិនចាប់អារម្មណ៍ ជួយដល់ក្មេងស្រីម្នាក់ ដែលកំពុងតែឃ្លានដាច់ពោះ ជិតស្លាប់ទៅហើយនោះ៕

ព័ត៌មានចម្រុះ គួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- Concept Video Galaxy S5 ជាមួយនឹងអេក្រង់កោង ដ៏ស្អាត- Apple ចាប់ផ្តើមធ្វើពិសោធ iPhone 6 អេក្រង់ 4,9 inch - Apple ទទួលទិញយក iPhone, iPad, Macbook ដែលខូចដោយសារ ចូលទឹក-​ ចំណាយប្រាក់អស់រាប់រយដុល្លារ ទទួលបានមកវិញ iPad ដីឥដ្ឋ- Galaxy Note II ត្រូវបាន Update ឡើង Android 4.3 ដូចនឹង Note 3, S4

ប្រែសម្រួល៖ សិលាប្រភព៖ zing