ក្រុមសុភាចារ្យបុរសរបស់ Greece បានចេញបញ្ជាអោយចាប់ខ្លួនអ្នកតំណាងរាស្ដ្រ និងជា អ្នកនាំពាក្យរបស់គណបក្ស Golden Dawn ដោយសារតែបានវាយស្ដ្រីអ្នកនយោបាយម្នាក់ នៅក្នុងកម្មវិធីទូរទស្សន៍ផ្សាយផ្ទាល់។

 width=431

លោក Ilias Kasidiaris លើកដៃវាយស្ដ្រីអ្នកតំណាងរាស្ដ្រ

ហេតុការណ៍នេះបានកើតឡើង នៅពេលលោក Ilias Kasidiaris អ្នកតំណាងរាស្ដ្រទើបជាប់ ឆ្នោតរបស់ Greece កំពុងជជែកវែកញែកជាមួយស្ដ្រីអ្នកនយោបាយ ២រូប ក្នុងកម្មវិធីទូរទស្សន៍ ផ្សាយផ្ទាល់មួយ ក្នុងនោះមានអ្នកតំណាងគណបក្សទាំង ៧ ដែលបានមានកៅអីក្នុងសភា ដែលបានជាប់ឆ្នោត ក្នុងការបោះឆ្នោត កាលពីថ្ងៃទី ៦ឧសភា។

លោក Kasidiaris​ ហាក់ដូចជាមានការខឹងសម្បារខ្លាំងនៅពេលលោកស្រី Rena Dourou មក ពីបក្សនិយមកណ្ដាល Syriza រំឭកពីករណីដែលលោកបានចូលរួមក្នុងប្លន់ប្រដាប់អាវុធកាលពី ឆ្នាំ ២០០៧។

ខ្សែវីដេអូខ្លីបានបង្ហាញថា លោក Kasidiaris​ បានជះទឹកទៅលើស្ដ្រីអ្នកតំណាងរាស្ដ្រម្នាក់ដែល អង្គុយទល់មុខខ្លួន ក្រោយមក ក៏បានទះកំផ្លៀង ៣ដៃទៅលើស្ដ្រីអ្នកតំណាងរាស្ដ្រម្នាក់ផ្សេង ទៀត៕

ដោយ ៖ សូរីយ៉ា ប្រភព ៖ guardian