ប្លែកៗ៖  នៅពេលដែលគេបង្ហោះរូបភាពនៃសត្វកំប្រុក  ដែលលោតពីដើមឈើមួយ  ទៅដើមឈើមួយ ដែលមានចម្ងាយឆ្ងាយៗពីគ្នា ពោលមើលទៅ គឺដូចសត្វកំប្រុកចេះ​ហើរនោះ គឺបានធ្វើអោយមនុស្សមានការភ្ងាក់ផ្អើលយ៉ាងខ្លាំង ដែលនេះ គឺអាចចាត់ទុកថាសត្វជើងបួនមួយនេះ គឺចេះហោះហើរ​ ដូចសត្វបក្សាបក្សីអញ្ចឹង។

width=460

លោក Andrey  មានវ័យ ៤០ឆ្នាំ  បាននិយាយថា រូបភាពនៃសត្វកំប្រុក  តូចដែលអាចលោតពីដើមឈើមួយទៅដើមឈើមួយនេះ គឺត្រូវបានគាត់ជាអ្នកផ្ដិតរូបភាពមក ពីតំបន់ព្រៃ Novosibirsk នៃប្រទេសរុស្ស៊ី។

width=462

width=461

លោកAndrey បានបន្ថែមថា វាពិតជាអស្ចារ្យណាស់ ខណៈដែលសត្វនេះ អាចផ្លោងខ្លួនពីដើមឈើមួយទៅដើមឈើមួយ ដែលមានគម្លាតដល់ទៅ ៧-៨ ម៉ែត្រឯណ្ណោះ។ គាត់បានបញ្ចាក់ថាការលោតពីដើមឈើមួយទៅដើមឈើមួយ  ដែលមានចម្ងាយឆ្ងាយបែបនេះ គឺដូចសត្វមួយនេះចេះហោះហើរអញ្ចឹង ដូច្នេះហើយគាត់ក៏បានផ្ដិតរូបភាពនេះ អោយមនុស្សទូទៅបានមើល៕

ដោយ៖ នារីប្រភព៖ dailaymail