ញ៉ូយ៉ក ៖ តើលោកអ្នកចង់សម្រកទម្ងន់ ដោយមិនចាំបាច់បង្អត់អាហារដែរឬទេ?  ជាការពិតណាស់  នាពេលបច្ចុប្បន្ននេះ មនុស្សភាគច្រើនជាពិសេសនារីៗ តែងមានកង្វល់ទាក់ទងទៅនឹងបញ្ហាសម្រកទម្ងន់។

បើយោងតាមការស្រាវជា្រវដែលបានចេញផ្សាយកាលពីថ្ងៃ សុក្រ សប្តាហ៏មុននេះបានអោយដឹងថា  ការបង្អត់អាហារក្នុងការសម្រកទម្ងន់មិនមែនជាជម្រើសដ៏ល្អនោះទេ   តែលោកអ្នកត្រូវតែប្រាកដ  លោកបានញ៉ាំអាហារបានទៀងទាត់  ដោយមានជម្រើសក្នុងការញ៉ាំតិចតួច  ឬក៏បន្លែផ្លែឈើជាពិសេស ធ្វើលំហាត់ប្រាណអោយបានជាប្រចាំទើបជាការប្រសើរ ចំពោះបញ្ហាសម្រកទម្ងន់។

width=494

លើសពីនេះទៅទៀត បើយោងទៅតាមនាយកចាត់ការទូទៅនៃមជ្ឍមណ្ឌលការពារស្តីពីបញ្ហាសុខភាព ដែលមានឈ្មោះថា Anne McTiernan បានផ្តល់ជាដំបូន្មានថា ៖ ដើម្បីជាលទ្ធផលដ៏ល្អប្រសើរចំពោះបញ្ហាសម្រកទម្ងន់   លោកអ្នកត្រូវបា្រកដថា  មិនត្រូវបង្អត់អាហារដល់ខ្លួនឯងនោះទេ   ជាពិសេសចំពោះអាហារពេលព្រឹក តែលោកអ្នកត្រូវតែច្បាស់ក្នុងចិត្តថា តើលោកអ្នកត្រូវទទួលទានអ្វី ឬ ក៏បរិមាណចំនួនប៉ុន្មាន ដែលជាអត្ថប្រយោជន៍ខ្ពស់ក្នុងការសម្រកទម្ងន់។

គួរបញ្ជាក់ផងដែរថា  ដើម្បីជាលទ្ធផលខ្ពស់  ក្នុងការសំរេចការសម្រកទម្ងន់  លោកអ្នកត្រូវតែធ្វើការតមអាហារ  ក៏ ដូចជាធ្វើលំហាត់ប្រាណអោយបានទៀងទាត់ ។  ចំពោះការតមអាហារ  មានន័យថាលោកអ្នកត្រូវតែទទួលទានអាហារប្រភេទណាដែលមិនមានជាតិខ្លាញ់ច្រើន ដោយជៀសវាងការញ៉ាំសាច់ច្រើន តែកុំភ្លេចក្នុងការទទួលទានបន្លែ និងផ្លែឈើផងដែរ។

width=508

បើនិយាយពីការហាត់ប្រាណវិញ លោកអ្នកដែលមានបំណងចង់សម្រកទម្ងន់នោះ ត្រូវប្រាកដអោយបានថា ការហាត់ប្រាណគឺជាជម្រើសមួយដ៏ល្អក្នុងការសម្រកទម្ងន់ ដូច្នេះ លោកអ្នកត្រូវតែធ្វើលំហាត់ប្រាណអោយបានជាប្រចាំទើបជាការប្រសើរ  តែទន្ទឹមនិងនេះ បើយោងទៅតាមអ្នកសិក្សាស្រាវជ្រាវ បានអោយដឹង ថា   កាលដែលលោកធ្វើលំហាត់ប្រាណតែឯកឯង  វាមិនសូវបានលទ្ធផល អ្វីនោះទេ ពោលគឺសម្រកបានត្រឹមតែចន្លោះពី ៣ ទៅ ៤ គីឡូ ប៉ុណ្ណោះក្នុងមួយឆ្នាំ៕

ដោយ ៖ មង្គលប្រភព ៖ yourhealth