Angelina Jolie បានប្រកាសប្រាប់សាធារណថា ម្តាយមីងរបស់នាង លោកស្រី Debbie Martinបានទទួលមូរណភាពហើយ ដោយជំងឺមហារីក ក្នុងវ័យ ៦១ ឆ្នាំ ។
អ្នកស្រី Debbie Martin បានទទួលមូរណភាព នាពេលព្រឹកម្សិលមិញ នៅអាមេរិច បន្ទាប់ពីតស៊ូប្រឆាំងជាមួយ ជំងឺមហារីកសុដន រ៉ាំរ៉ៃរបស់គាត់ អស់រយៈពេលជាច្រើនឆ្នាំ ។ Angelina ប្រាប់ទៅគេហទំព័រ E! ថាម្តាយមីងរបស់នាង បានធ្លាក់ខ្លួនឈឺ ហើយប្រកាច់ រហូតដល់ពេលបញ្ជូនទៅមន្ទីរពេទ្យ គាត់ក៏បាត់បង់ស្មារតី ហើយក៏ស្លាប់ទៅ ព្រោះជំងឺមហារីករបស់គាត់ បានជ្រាបពេញរាងកាយរបស់គាត់ទៅហើយ ។
លោកពូរបស់នាងបាននិយាយថា ៖ និយាយពី Angelina នាងគឺជាក្មេងដ៏ល្អក្នុងគ្រួសារ បើទោះបីជានាងមិនបាននៅជិត Debbie ក្នុងពេលដែលនាងជិតស្លាប់ក៏ដោយ ។ លោកពូបន្តថា ៖ រឿងដែល Angelina សំរេចចិត្តវះកាត់ដើមទ្រូង នោះវាពិតជាត្រឹមត្រូវ ហើយយើងគោរពសិទ្ធនៃការជ្រើសរើសរបស់នាង ។ គួរបញ្ជាក់ផងដែរថា ម្តាយរបស់ Angelina Jolie ក៏បានស្លាប់ដោយសារ ជំងឺមហារីកផងដែរ គឺជំងឺមហារីកស្បូន ។ លទ្ធផលពីគ្រូពេទ្យចុងក្រោយ របស់ Angelina Jolie បានប្រាប់ថា នាងអាចមានគ្រោះថ្នាក់ ដោយសារមហារីកសុដន ៨៧% និង ៥០% ទៅលើមហារីកស្បូន ដូចនេះហើយទើបនាងសំរេចចិត្ត វះកាត់ដើមទ្រូង និង ស្បូនដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ ។ ដោយសារតែរឿងនេះ ធ្វើអោយគេសន្មត់ថា គ្រួសាររបស់ Angelina Jolie មានជំងឺមហារីក តពូជ ៕

ដោយ ៖ លីលីប្រភព ៖ k14