Album ថ្មីរបស់ Jay Z ដែលមានឈ្មោះថា  Magna Carta Holy Grail បានចេញលក់ជាផ្លូវការហើយ ដែលមាន ១៤ បទហើយក្នុងនោះក៏មានមួយបទ ដែលគេស្តាប់ទៅមានអត្ថន័យ ទាក់ទងនិង Miley Cyrus ។បទនោះមានចំណងជើងថា somewhereinamerica ជាបទថ្មីរបស់ Jay Z ដែលទើបតែត្រូវបានបង្ហោះចូលអ៊ីនធើណេត ធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ។ អ្វីដែលជាចំណាប់អារម្មណ៍នោះ គឺពាក្យពេច និង អត្ថន័យរបស់វា មានទាក់ទងទៅនឹង តារាចំរៀងវ័យក្មេង Miley Cyrus ដែលទើបតែ នឹងចេញបទថ្មីដែរនោះ ។

/ Because somewhere in America, Miley Cyrus is still twerk! ... Twerk, Twerk, Miley , Miley ,Miley ! ... Only in America!  គឺជាឃ្លាមួយដែលច្រៀងដដែលជាភ្លេងអម ដែលដកស្រង់ចេញពីបទមួយនោះ ។ ឃ្លានេះត្រូវបានគេសំគាល់ថា ច្រៀងឌឺដងអោយ Miley Cyrus ដោយសារតែថ្មីៗនេះ Miley Cyrus ចូលចិត្តរាំក្បាច់ Twerk ហើយនាងក៏បានរាំ នៅក្នុងវីដេអូចំរៀង We CantStop របស់នាងផងដែរ ។បទ somewhereinamerica នេះលាយឡំជាមួយនិង ឃ្លាកំប្លែងៗជាច្រើនទៀត ផ្សំជាមួយនិងភ្លេងយ៉ាងពិរោះ ធ្វើអោយទស្សនិកជន មិនសរសើរមិនបាន ៕

/

 

ដោយ ៖ លីលីប្រភព ៖ celebuzz