នៅតំបន់ Camargue, ភាគខាងត្បូងប្រទេសបារាំងមានបឹងដ៏ធំល្វឹងល្វើយមួយ ប៉ុន្តែទឹកមានពណ៌ក្រហមដ៏ចម្លែក។ ទឹកពណ៌ក្រហមនេះ គឺបណ្តាលមកពីបរិមាណអំបិលក្នុងបឹងនេះមានកំរិតខ្ពស់។
បណ្តារូបភាពដ៏ចម្លែកនេះ ត្រូវបានថតដោយអ្នកជំនាញថតរូបម្នាក់ឈ្មោះ Sam Dobson មកពីMoscow ប្រទេសរុស្ស៊ី។ អ្នកថតរូបវ័យ ៥១ឆ្នាំរូបនេះបានឲ្យដឹងថា គាត់បានជួបប្រទះបឹងទឹកពណ៌ក្រហមនេះពេលដែលគាត់បើករថយន្តឆ្លងកាត់ប្រទេសបារាំង។ គាត់បាននិយាយថាៈ ខ្ញុំបានអានរឿងជាច្រើនពី Camargue ប៉ុន្តែខ្ញុំមិនដែលបានដឹងរឿងអ្វីទាំងអស់ពីបឹងនេះទេ។ បើមើលពីចម្ងាយបឹងនេះពិតជាស្អាត ហើយកាន់តែអស្ចរ្យទៅទៀតនៅពេលដែលបានចូលទៅជិតវា។ នៅជិតផ្ទៃទឹក ដុំអំបិលត្រូវបានមើលឃើញយ៉ាងច្បាស់។

បឹងដែលមានទឹកពណ៌ក្រហមដូចឈាម
ដុំអំបិលអាចមើលឃើញគ្រប់ទីកន្លែងនៅលើផ្ទៃទឹកបឹង។ អំបិលសៗបានបង្ហាញខ្លួននៅលើផ្ទៃទឹកពណ៌ក្រហម ដែលមើលទៅពិតជាប្លែកភ្នែកខ្លាំងណាស់ ដែលមើលទៅហាក់ដូចជានៅក្នុងខ្សែភាពយន្តរឿងបែបស្រមើលស្រមៃអញ្ចឹង៕
ដោយ៖ សិលាប្រភព៖ K14