គ្រោះថ្នាក់៖ នៅពេលដែលគេបង្ហាញរូបភាពនៃវីដេអូ ដែលស្រ្ដីវ័យចំណាស់ម្នាក់ ត្រូវបានត្រូឡេ (Trolly យានដែលគេដាក់ឥវ៉ាន អាចប្រើខែ្សកាបសម្រាប់តោង) រមៀលពីលើជណ្ដើរយន្ដ ក្នុងផ្សារទំនើប ហើយបានកិនស្លាប់នោះ គឺបានធ្វើអោយមនុស្សជាច្រើន មានការតក់ស្លុតចិត្ដ និងអាណិតស្រ្ដីនោះជាខ្លាំង។

width=453

រឿងរ៉ាវនេះ បានកើតឡើងនៅក្នុងផ្សារទំនើប Lianhua នៃទីក្រុងសៀវហៃ ប្រទេសចិន ខណៈដែលស្រ្ដីមានវ័យ  ៦០ឆ្នាំ បានមកផ្សារទិញឥវ៉ាន់តែម្នាក់ឯង  ហើយត្រូវបានត្រូឡេកិនស្លាប់យ៉ាងអណោចអធម នៅពេលដែលគាត់ ធ្វើដំណើរជិតផុតជណ្ដើរយន្ដទៅហើយ។យ៉ាងនេះក្ដី គេហាក់បីដូចជាមិនបានប្រាប់ ពីអត្ដសញ្ញាណរបស់ស្រ្ដីវ័យចំណាស់នោះទេ។

width=458

យ៉ាងណាក៏ដោយ ក្រុមប៉ូលីស បាននឹងកំពុងធ្វើការស្រាវជ្រាវ ថាតើត្រូឡេនេះ វាធ្លាក់ដោយចៃដន្យ ឬមានមនុស្ស មានការធ្វេសប្រហែស ធ្វើអោយធ្លាក់វាមក។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

 

ដោយ៖ នារីប្រភព៖ dailymail