ថ្មីៗនេះសារព័ត៌មានសិល្បៈកំសាន្តរបស់អាស៊ី ដូចជាកូរ៉េ និងតៃវ៉ាន់ជាដើម បានចុះផ្សាយព័ត៌មានមួយ អំពីតារាសំដែងវ័យក្មេងម្នាក់ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះតែសម្រស់ដ៏ស្រស់ស្អាត គួរអោយស្រឡាញ់របស់នាង ក្នុងវ័យ ១៣ ឆ្នាំ ។នាងឈ្មោះថា Jung Da Bin ធ្លាប់ជាតារាសំដែងវ័យក្មេងដែល កើតក្នុងឆ្នាំ ២០០០ ហើយចូលសំដែងជាតារាក្មេង ក្នុងកំឡុងឆ្នាំ ២០០៥ ដល់ ២០០៩ ។ ក្នុងកំឡុងឆ្នាំនោះ នាងល្បីយ៉ាងខ្លាំងដោយសារតែ ការសំដែងជាតួកូនក្មេង ជាពិសេសគឺធ្វើជាចរិតក្មេង ដែលត្រង់មិនចេះកុហក ។


នាងធ្លាប់ចូលសំដែងក្នុងរឿងដូចជា Wonderful Life, I really really love you, I Love You, Iljimaeហើយក៏បានបាត់មុខពីសិល្បៈចាប់ពីឆ្នាំ ២០០៩ បាត់ទៅ ។ ចូលមកដល់ឆ្នាំ ២០១៣ នេះនាងក៏លេចមុខមកវិញ ចូលរួមក្នុងកម្មវិធីមួយ ក្នុងប្រទេសកូរ៉េ ធ្វើអោយទស្សនិកជន និងអ្នកកាសែតភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែការលូតលាស់របស់នាង បានធ្វើអោយនាង មានសម្រស់យ៉ាងស្រស់ស្អាត ហើយគួរអោយស្រឡាញ់ទៀតផង ។ កុំអោយទស្សនិកជន ទន្ទឺងរង់ចាំយូរ សូមអញ្ជើញទៅទស្សនាសម្រស់របស់នាងទាំងអស់គ្នា ៕




ដោយ ៖ លីលីប្រភព ៖ k14,baidu