នៅចុងឆ្នាំនេះ ហ្វីលីពីននឹងទទួលនាវាល្បាត Hamilton ទី ២ ដែលប្រទេសនេះបានបញ្ជាទិញពីអាមេរិក។
មេបញ្ជាការរងនៃកងទ័ពជើងទឹករបស់ហ្វីលីពីន លោក Alexander Pama បានអោយដឹងថា នៅចុងឆ្នាំនេះ ហ្វីលីពីននឹងទទួលនាវាល្បាត Hamilton ទី ២ ដែលប្រទេសនេះបានបញ្ជាទិញពីអាមេរិក។ លោក Pama ថ្លែងថា បន្ទាប់ពីត្រូវបានប្រគល់អោយហ្វីលីពីន នាវាល្បាតនេះនឹងត្រូវបានជួសជុលឡើងវិញនៅអាមេរិក។ ទន្ទឹមនឹងនេះ ហ្វីលីពីននឹងបញ្ជូនមនុស្សទៅកាន់អាមេរិកដើម្បីហ្វឹកហាត់អំពីបេសកកម្មការពារឆ្នេរសមុទ្រ និងស្វែងយល់ពីការបញ្ជានាវាចម្បាំងនេះ។
/
នាវាល្បាត Gregorio del Pilar ដែលហ្វីលីពីនទិញពីអាមេរិក
លោក Pama បានអោយដឹងថា ដើម្បីទិញនាវាល្បាត Hamilton ​នេះ ហ្វីលីពីនត្រូវចំណាយដល់ទៅ ៤០០លាន peso (ប្រហែល ៩,៤៣លានដុល្លារ)។
នាវាល្បាត Hamilton គឺជានាវាចម្បាំងធំផុតរបស់កម្លាំងនគរបាលសមុទ្រដែលអាមេរិកឈប់ប្រើ។ ឆ្នាំ ២០១១ អាមេរិកបានលក់វាមកអោយហ្វីលីពីន។ នាវាល្បាត Hamilton​ នេះ នៅពេលបានក្លាយជាកម្មសិទ្ធិរបស់ហ្វីលីពីន វានឹងត្រូវបានប្ដូរឈ្មោះមកជា Gregorio del Pilar។ ភារកិច្ចរបស់នាវាGregorio del Pilar គឺការពារដែនសមុទ្រនៅសមុទ្រចិនខាងត្បូង។
/នាវាល្បាតនេះនឹងត្រូវបានដាក់ឈ្មោះថា សង្គ្រាមលោកលើកទី ២
ប្រធានាធិបតីហ្វីលីពីន លោក Aquino បានថ្លែងថា នាវាល្បាត Hamilton ដែលហ្វីលីពីនទិញពីអាមេរិកលើកនេះនឹងត្រូវបានដាក់ឈ្មោះថា សង្គ្រាមលោកលើកទី ២ ហើយវានឹងត្រូវបានបញ្ជាដោយលោក Ramon Alcaraz មេបញ្ជាការនៃកងទ័ពជើងទឹករបស់ហ្វីលីពីន៕
ដោយ ៖ សូរីយ៉ាប្រភព ៖ GD