ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង សាច់សច្រមុះស្រួច កញ្ញា យូរី កន្លងមកតែងតែ មានបណ្តាញព័ត៌មាន ក្នុងស្រុក មួយចំនួនចុះផ្សាយថា នាងមាន ទំនាក់ទំនងស្នេហា ជាមួយអ្នកនេះ ជាមួយអ្នកនោះ ជាហូរហែ។ មិនតែប៉ុណ្ណោះ ក៏មានព័ត៌មាន លេចឮថា នាងមានទំនាក់ទំនង ជាមួយឧកញ៉ា និងអ្នកជំនួញ ម្នាក់ផងដែរ ។

ប៉ុន្តែទោះជាយ៉ាងណា ចំពោះព័ត៌មានដែរលេចឮ ចេញមកខាងក្រៅ ជាហូរហែទាំងអស់នេះ ត្រូវបានតារាចម្រៀង ក្រមិចក្រមើម យូរី ចេញមុខបដិសេធ រួចទៅហើយ ដោយនាងបានអះអាងថា នាងគ្មានទំនាក់ទំនង ស្នេហាជាមួយបុរស ណាម្នាក់ឡើយ ។

ជុំវិញរឿងស្នេហានេះដែរ ស្រីស្រស់សាច់ សសម្បូរមន្តស្នេហ៍ កញ្ញា យូរី បានបញ្ជាក់ ប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងតាមទូរស័ព្ទថា ចំពោះព័ត៌មាន ដែលគេនិយាយថា ខ្ញុំមានទំនាក់ទំនងស្នេហាជា មួយបង អាន គុណកូឡា នោះ គឺជារឿងមិនពិតនោះទេ ។

តាមពិតទៅគេគ្រាន់តែ យល់ច្រឡំប៉ុណ្ណោះ ព្រោះអីខ្ញុំបានសម្តែងក្នុងបទ សង្សារមួយថ្ងៃ សង្សារមួយជីវិត ជាមួយគាត់គេមើលទៅសមគ្នា គេក៏និយាយអ៊ីចឹងទៅ... ។ ប៉ុន្តែរឿងពិត គឺមិនដូចតាមការសម្តែង នៅក្នុងបទចម្រៀងនោះទេ ។ចំពោះការដើរលេង ក៏ខ្ញុំមិនទៅជាមួយបង កូឡា តែពីរនាក់ដែរ បើទៅ គឺទៅលក្ខណៈក្រុមការងារតែម្តង..។

ម្ចាស់បទ សង្សារមួយថ្ងៃ សង្សារមួយជីវិត កញ្ញា យូរី បានបន្តថា ជុំវិញព័ត៌មានហ្នឹង ខ្ញុំនឹងចេញមុខ បកស្រាយឲ្យបានច្បាស់ម្តងទៀត នៅលើកញ្ចក់ ទូរទស្សន៍ ក្នុងកម្មវិធី រាត្រីកម្សាន្ត នៅថ្ងៃអាទិត្យខាងមុខ ដើម្បីកុំឲ្យមហាជន និងមិត្តៗយុវវ័យយល់ ច្រឡំតទៅទៀត ។

តារាចម្រៀង លេងខ្លួនបែប Cute Cute ទាន់សម័យរូបនេះ បាននិយាយប្រាប់គេហទំព័រ LookingTODAY លាយឡំនឹងសំណើច តិចៗថា ខ្ញុំគ្មានហុងស៊ុយទេ រឿងស្នេហាហ្នឹង.. ព្រោះអីខាងសារព័ត៌មាន បានចុះផ្សាយថា ខ្ញុំមានស្នេហា ជាមួយបង អាន គុណកូឡា អ៊ីចឹង.. ហើយក៏គ្មាននរណា ហ៊ានស្រឡាញ់ខ្ញុំដែរ បើខាងសារព័ត៌មាន ចុះផ្សាយយ៉ាងដូច្នេះ..លែងមានអ្នកស្រឡាញ់ខ្ញុំហើយ.. ។

ស្រីស្រស់វ័យក្មេង សំឡេងពីរោះ កញ្ញា យូរី បានបង្ហើបប្រាប់ថា បច្ចុប្បន្នការងារ សិល្បៈរបស់នាង គឺមានការមមារញឹកខ្លាំង ព្រោះនាងជាប់ថតខ្សែ ភាពយន្ត នៅក្នុងផលិតកម្មសាន់ដេ។ ចំពោះការចេញទៅច្រៀង នៅតាមខេត្តពេលនេះ មិនសូវមាននោះទេ ដោយសារតែ ជារដូវធ្លាក់ភ្លៀងច្រើន ។ ប៉ុន្តែតារាចម្រៀងរូបនេះ ឲ្យដឹងថា នៅថ្ងៃទី១ខែកញ្ញា ខាងមុខនេះ នាងត្រូវចូលរួមច្រៀង ក្នុងកម្មវិធី សឹង្ហាបៀរ នៅមជ្ឈមណ្ឌល កោះពេជ្រ និងប៉ះជាមួយ តារាចម្រៀង មកពីប្រទេសថៃ ផងដែរ ៕

ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!

width=500

width=500

width=500

width=500

width=500

width=500

ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល