ទស្សនិកជនប្រហែលជាបានស្គាល់បទ We Cant Stop របស់តារាចំរៀងវ័យក្មេង Miley Cyrusដែលទើបតែចេញ ថ្មីៗនេះហើយទទួលបានការគាំទ្រយ៉ាងខ្លាំងនោះ ។ ថ្ងៃនេះ Version វីដេអូចំរៀងបទ We Cant Stop នេះត្រូវបានគេយក មកសំដែងតាម ដោយក្រុមសុនខ Matley Cyrus រួមជាមួយនឹងចំណងជើង We Can Bark ។ក្នុងវីដេអូ We Can Bark នេះគេឃើញក្រុមសុនខ លេងសប្បាយដូច Miley Cyrus ជប់លៀងសប្បាយមិត្តភក្តិរបស់ខ្លួនផងដែរ ហើយថែមទាំងមាន ឈុតដូចនៅក្នុងបទ We Cant Stop ទៀតផង ។ ប្រសិនបើទស្សនិកជន ធ្លាប់បានទស្សនាបទ We Cant Stop នោះទស្សនិកជន នឹងចាប់បានភាពដូចគ្នារបស់វីដេអូទាំង ២ នេះ ។
ដើម្បីកុំអោយទស្សនិកជន មានមន្ទិលសង្ស័យយូរ ដូចនេះសូមអញ្ជើញទស្សនិកជន ទៅទស្សនាទាំងអស់គ្នា ៕-Miley Cyrus We Cant Stop
-Maltey Cyrus We Can Bark
ដោយ ៖ លីលីប្រភព ៖ youtube