ភ្នំពេញៈ តារាទឹកភ្នែកសម្បុរខ្មៅស្រអែម នី មុនីនាថ ថ្មីៗនេះបានត្រូវបាន ប្រភពបង្ហើបប្រាប់ឲ្យដឹងថា ក្នុងមួយរយៈពេលចុងក្រោយ នេះគេឃើញនាងហាក់ឡើង កូដទទួលបាន ការគាំទ្រកាន់តែខ្លាំង។ មិនតែប៉ុណ្ណោះ ក្រៅពីសន្ទុះ កេរ្តិ៍ឈ្មោះនាង ឡើងកូដតម្លៃ ខ្លួនរបស់នាង នៅពេលសម្តែងម្តងៗ ក៏មានការតម្លើងថ្លៃ ជាងមុនច្រើនដែរ ។នៅក្នុងឆ្នាំ២០១៣នេះ គេសង្កេតឃើញតារាស្រីរូបស្រស់ នី មុនីនាថ និង កញ្ញា សារាយ សក្ខណា ហាក់ឡើងកូដ ខ្លាំងមមាញឹក ជាមួយការងារស្ទើរតែ រកពេលដកដង្ហើមគ្មាន ខណៈដែល កញ្ញា សារាយ សក្ខណា កំពុងតែត្រៀមខ្លួន បញ្ចប់អាជីពសិល្បៈ នៅចុងឆ្នាំ២០១៣នេះ ដោយនាងសម្រេច ចិត្តចូលរោងការជាមួយ អនាគតស្វាមី ដែលជាអាណិកជនខ្មែរ រស់នៅអាមេរិក ។ ដោយឡែក កញ្ញា នី មុនីនាថ ដែលមិនទាន់បង្ហាញពីសញ្ញាថា បានភ្ជាប់និស្ស័យស្នេហ៍ជាមួយបុរសណានោះ ត្រូវបានគេទាយទុកថា នាងអាចនឹងទទួល បានការគាំទ្រ កាន់តែច្រើនជាងមុន ក្រោយពីបាត់ដៃ គូប្រជែងនៅចុងឆ្នាំនេះ។ នៅក្នុងឆ្នាំ២០១៤នេះ គេរំពឹងថា នាងអាចក្លាយ ជាតារាស្រី ដែលមានភាពលេចធ្លោរ ដាច់គេវ៉ាដាច់ តារាសម្ដែងល្បីៗឯទៀត ។

បើតាមប្រភពពីអ្នកដឹកនាំរឿង ជាច្រើនបានបង្ហើបប្រាប់ LookingTODAY ឲ្យដឹងថា កញ្ញា នី មុនីនាថ បច្ចុប្បន្នកាន់តែ ល្បីកាន់មានភាព លេចធ្លោរច្រើន ក្នុងការសម្តែងរឿងជាបន្តបន្ទាប់ ។ ទន្ទឹមជាមួយការឡើងកូដនេះ ក៏មានការលើកឡើង បន្តកន្ទុយគ្នា ពីអ្នកដឹកនាំរឿងថា ឈ្មោះកាន់តែល្បីតម្លៃខ្លួនជួល ទៅសម្តែងរឿងនីមួយៗ ក៏កាន់តែថ្លៃទៅៗ ។ ម្យ៉ាងវិញទៀត ពេលទាក់ទងហៅ នាងសម្តែងម្តងៗ មានតែទាក់ទង ទៅមុន១ខែទៅ២ខែ ទើបនាងទទួល ពិបាកខ្លាំងណាស់ ដោយសារតែទីផ្សារ ក្នុងការសម្តែង ហាក់មានតែនាង។

ដូច្នេះមានផលិតកម្មជាច្រើនចង់ហៅនាងថត ធ្វើឲ្យនាងវាយឫកមុននឹងទទួលថតរឿងមួយៗ ពោលគឺទាល់តែ គ្រងតំណែងតួឯក ទើបនាងថត ។ បើសិនជាហៅនាង មកថតជាតួរង គឺដាច់ខាតមិនថតទេ ។ ខុសប្លែកពីមុន ដែលនាងជា តារាមិនទាន់ល្បី ដើរសុំគេថតស្ទើរ តែមិនយកប្រាក់ សំខាន់ឲ្យតែមាន ឈ្មោះបោះសំឡេង។ តែពេលនេះដល់ពេលនាងល្បី បែរជាភ្លេចបឹងដែលនាងធ្លាប់ផ្ញើខ្លួនសាងភាពល្បីទៅវិញ។

ជាមួយគ្នានោះដែរ នៅពេលតារាទឹកភ្នែក ស្រគត់ស្រគំនិយាយ ពីប្រាក់ឈ្នួលជាមួយ ម្ចាស់ផលិតកម្មម្តងៗ នាងតែងតែលើក ឡើងពីការលំបាក ដែលនាងសុខចិត្ត ទទួលការងារ ទាំងយប់ទាំងថ្ងៃ មិនហ៊ានឈប់ ។ ថ្លៃចាយវាយទៅ លើសំលៀកបំពាក់ ក៏កាន់តែថ្លៃ ចំណាយកើនឡើង ដូច្នេះទើបធ្វើឲ្យនាង ទាមទារប្រាក់ឈ្នួល ក្នុងការថតរឿង ក៏ឡើងថ្លៃទៅតាមហ្នឹងដែរ ។ តែធាតុពិតការលើកឡើង របស់នាងបែបនេះ គ្រាន់តែជាផ្នែក តូចមួយតែប៉ុណ្ណោះ ការពិតគ្រាន់តែ ជាលេសនាងចង់ វាយឫកទារថ្លៃឈ្នួលខ្ពស់ ព្រោះអាងថា នាងកំពុងតែមានទីផ្សារ បើផលិតកម្មនេះ មិនហ៊ានថ្លៃ នាងទទួលថតឲ្យ ផលិតកម្មមួយផ្សេងទៀត ។

ពាក់ព័ន្ធនឹងការលើកឡើង របស់អ្នកដឹកនាំរឿង ខាងលើនេះ LookingTODAY មិនអាចទាក់ទងទៅ នី មុនីនាថ ដើម្បីសុំការបកស្រាយបានទេ ។ តែសង្ឃឹមថា នី មុនីនាថ នឹងចេញមុខបកស្រាយជុំវិញ បញ្ហានេះឆាប់ៗ ដើម្បីឲ្យទស្សនិកជន បានដឹងការពិត៕

width=500

width=500

width=500

width=500

width=500

ដោយ៖ LookingTodayផ្តល់សិទ្ធិដោយ៖ ដើមអំពិល