ស្ទើរតែមិនគួរអោយជឿ ៖ យន្តហោះយោធាសហរដ្ឋអាមេរិកមួយគ្រឿងបានច្រឡំទម្លាក់គ្រាប់បែកសាកល្បងមួយ ដោយអចេតនាទៅលើចំណតរថយន្តរបស់ បារមួយកន្លែងក្នុងរដ្ឋ Mary-land សហរដ្ឋអាមេរិកនេះបើយោងតាមការដកស្រង់អត្ថបទសារព័ត៌មាន ពីគេហទំព័រប្លែកបរទេស ដឹមីរ័រ ។

រាល់អតិថិជន ក៏ដូចជាភ្ញៀវដែលបានចូលមកទទួលទានភេសជ្ជៈនៅខាងក្នុងបារ Darlene's Tavern ពិតជាមានភាពស្រឡាំងកាំង និងចម្លែកចិត្តជាខ្លាំង   ខណៈបានលឺ​ សម្លេងលាន់ផ្ទុះប្រៀបបានទៅនឹងការបាញ់កាំជ្រួចចេញពីកន្លែងចតរថយន្ត មួយសំទុះក្រោយមក គេបានជាឃើញផ្សែងខ្មួរខ្មាញ់ ក៏ដូចជាធូលីដីចេញពីទីនោះ។

width=449

គ្រាប់បែកដែលបានផ្ទុះនោះ   ត្រូវបានគេស្គាល់ឈ្មោះថា​  BDU-33  ខណៈវាមានទម្ងន់ ៣៣ផោន។ ដោយមានបញ្ហាខុសបចេ្ចកទេសខាងអេឡិចត្រូនិច គ្រាប់បែកមួយនេះ  ក៏បានទម្លុះចុះដោយអចេនា និងចៃដន្យចេញពីយន្តហោះយោធា    National Guard A-10  ខណៈពេលដែលមានការហោះហើរធ្វើហ្វឹកហ្វើន នៅក្នុងរដ្ឋមួយនេះ។

យ៉ាងណាមិញ   បើយោងតាមសម្តីលោក Charles Kohler  ជាអ្នកនាំពាក្យអោយអង្គភាពគាំពាររដ្ឋ Maryland   (  Maryland National Guard  ) អោយដឹងថា បុរសដែលជាអ្នកបើកយន្តហោះ ពិតជាមិនបានដឹងថា គ្រាប់បែកមួយនោះបានរបូត    និង ធ្លាក់ចេញពីយន្តហោះនោះទេ ដរាបណាគាត់បានទៅដល់មូលដ្ឋានទ័ពវិញទើបបានដឹងរឿងទាំងនេះ ។

ប្រភពសារព័ត៌មានដដែលបន្ថែមថា     ភ្លាមៗនោះ  មន្រ្តីមានសមត្តកិច្ចជំនាញខាងយុទ្ធភ័ន្ឌមិនទាន់ផ្ទុះបានចុះទៅដល់កន្លែងកើតហេតុ    និង រំដោះចេញនូវគ្រាប់បែកមួយនេះ  ខណៈវាមិនទាន់បានផ្ទុះនៅឡើយទេ ក៏ព្រោះតែគ្មានផ្ទុកសារធាតុផ្ទុះ រំសេវ។

តែជាសំណាងល្អ  ពុំមានពលរដ្ឋណាមួយបានទទួលរងរបួសនោះទេ  ស្របពេលដែលម្ចាស់បារមួយកន្លែងនោះ បានលាន់មាត់ថា វាគឺជារឿងមួយដែលស្ទើរតែមិនគួរអោយជឿ  និងមិននឹកស្មានដល់៕

* ព័ត៌មានមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖

- វីដេអូកំប្លែង កំពូលសព្វាវុធប្រល័យលោក មានឥទ្ធិពលបំផុត​ តែដឹងអីថា..... ហេ ហេ ហេ- ចម្លែកៗ ៖ គ្រាន់តែនាំចូលត្រី ៧ ក្បាលដោយចិត្តឯងសោះ ប្រឈមនឹង ការដេកទ្រុងដល់ទៅ ៥ ឆ្នាំ- ផ្អើលទស្សនា ពីជុំវិញពិភពលោក វីដេអូគ្រោះថ្នាក់បំផុត ខ្វះមួយជំហានស្លាប់

- ហេតុតែរន្ធត់ពេក សម្ងំលាក់ខ្លួនលើកោះ ដល់ទៅ ២ សប្តាហ៍ ព្រោះមិនចង់ក្លាយជា ចំណីក្រពើកំណាច

ដោយ ៖ រិទ្ធីប្រភព ៖ ដឹមីរ័រ