ប្លែកៗ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានប្លែកៗបរទេស អូដីធី ដែលបានចេញផ្សាយនាពេលកន្លងទៅបានបញ្ជាក់អោយដឹងផងដែរថា នាពេលថ្មីៗនេះ ចិនបានផលិតឧបករណ៍ស្រូបយកទឹកកាមដោយស្វ័យប្រវត្តិ។
លើសពីនេះទៅទៀត របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា បណ្តាមន្ទីរពេទ្យមួយចំនួននៅប្រទេសចិនកំពុងតែបំពាក់ឧបករណ៍ថ្មីមួយ ដែលមានសមត្ថភាពអាចបូម ឬ ស្រូបយកទឹកកាមបុរសបាន ដើម្បីយកទៅប្រើប្រាស់ក្នុងការបន្តពូជ ស្របពេលដែល ឧបករណ៍បូមទឹកកាមដោយស្វ័យប្រវត្តិមួយនេះកំពុងត្រូវបានគេណែនាំអោយ ប្រើនៅតាមមន្ទីរពេទ្យមួយចំនួននៅក្នុងប្រទេសចិន។

គួរបញ្ជាក់ផងដែរថា តាមរយៈរូបភាពឧបករណ៍បូមទឹកកាម ដោយស្វ័យប្រវត្តិនេះ វាមានតួនាទីច្រើន និ ងមានការណែនាំសម្រាប់ការប្រើប្រាស់ទៅតាមទំហំលិង្គ និងតម្រូវការកម្ពស់ ឬចំណូលចិត្តរបស់អ្នកប្រើម្នាក់តែម្តង ខណៈពេលដែលគេសង្កេតឃើញនៅលើអេក្រង់ផ្នែកខាងលើមានខ្សែវីដេអូចាក់បង្ហាញឲ្យ អ្នកប្រើយល់ដឹងលើឧបករណ៍នោះ អេក្រង់នោះក៏មានសារដុតរោលអារម្មណ៍ធ្វើឲ្យអ្នកប្រើប្រាស់ម៉ាស៊ីនស្រើបស្រាលងាយនឹងបញ្ចេញទឹកកាមមកក្រៅខណៈដែលបំពង់ស្រោមលិង្គនឹងធ្វើសកម្មភាពរឺតចុះឡើង ដើម្បីឲ្យលិង្គដល់ចំណុចកំពូល។
ទន្ទឹមនឹងគ្នានេះដែរ របាយការណ៍ដដែល ក៏បានបន្ថែមអោយដឹងផងដែរថាឧបករណ៍នេះត្រូវបានគេដាក់ឲ្យក្រុមអ្នកជំងឺប្រុសណា ដែលមានផលលំបាកពេលចង់បញ្ចេញទឹកកាមខ្លួន ឬពេលពិបាកក្នុងការប្រើវិធីសាស្ត្រ ដ៏ចាស់គំរឹលនៃការបញ្ចេញទឹក កាមចោលនោះ ស្របពេលដែលវាត្រូវបានរកអោយឃើញថា បានដាក់តាំងលក់នៅលើគេហទំព័រអ៊ិនធើណេតចិន (http://sanwegroup.en.alibaba.com/product/538379418-200289434/automatic_Sperm_extractor.html) ជា្របកាន់តែច្បាស់តាមដានទស្សនានូវវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ រតនៈប្រភព ៖ Oddity