មានរឿងចម្លែកមួយ ត្រូវបានប្រភពសារព័ត៌មានបរទេសភាគច្រើន បានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន ពោលគឺ មានបុរសជនជាតិអូស្រ្តាលីម្នាក់ បានចំណាយពេលដល់ទៅ 2 ថ្ងៃ អង្គុយនៅលើចានបង្គន់ ហើយបទពិសោធន៍ផ្ទាល់មួយនេះត្រូវបានគាត់ ចែកផ្សាយពេញពិភពអ៊ីនធើណែត។

លោកអ្នកប្រាកដជាលាន់មាត់ថា តើបុរសម្នាក់នេះឆ្កួតឬយ៉ាងណា? ជាការពិត គាត់មិនមែនឆ្កួតនោះទេ ។ ក្រោយពីគាត់បានផ្តល់កិច្ចសម្ភាសន៍ដល់ភ្នាក់ងារសារព័ត៌មាន The Herald Sun ក៏បានបញ្ជាក់យ៉ាងច្យាស់ ពីមូលហេតុដែលគាត់បានធ្វើបែបនេះ ពោលគឺ គាត់ចង់រក មូលនិធិអោយបានជាង $50.000 ដើម្បីទ្រទ្រង់ដល់សង្វាក់ផលិតកម្មរបស់គាត់ ដែលមានទំនួលខុសត្រូវទៅលើកាកសំនល់ក្រដាសអនាម័យ ដែលបានបន្សល់ក្រោយពីបន្ទោរបង់រួច។

បើតាមការបញ្ជាក់អះអាងពីភ្នាក់ងារ ABC បានអោយដឹងថា ៖ ទិន្នន័យជាផ្លូវការបានបង្ហាញប្រាប់និងបញ្ជាក់ថា មានមនុស្សដល់ទៅជាង 2,5 លាននាក់ បានខ្វះនូវអនាម័យជាមូលដ្ឋាន ដែលជាហេតុធ្វើអោយរាល់ប្រាក់ចំណេញពាក់កណ្តាល ដែលទទួលបានពីសង្វាក់ផលិតកម្មរបស់គាត់ និង បរិច្ចាកបន្តនៅក្នុងមូលនិធិ WaterAid ដើម្បី រួមចំណែកមួយផ្នែកនៅក្នុងការកសាងនូវបង្គន់អនាម័យនៅក្នុងទ្វីបអាហ្រ្វិក។
គួរបញ្ជាក់ផងដែរថា លោក Simon Griffiths គឺជាជាតិអូស្រ្តាលី និង មានវ័យ 29 ឆ្នាំបានបញ្ជប់ការសិក្សារបស់ខ្លួនជំនាញវិស្វកម្ម ក៏ដូចជាសេដ្ឋកិច្ច ហើយលោកបានធ្វើការតាំងចិត្ថផងដែរថា លោកនឹងមិនងើបចេញពីចានបង្គន់នោះទេ បើសិនណាលោកមិនរកបាននូវប្រាក់មូលនិធិដែលមានចំនួនជាង$50.000 ក្នុងការជួយដល់មូលនិធិនៅក្នុងទ្វីបអាហ្រ្វិកនោះទេ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ globalpost