/បានឃើញរូបភាពខាងលើនេះហើយប្រហែលជាមិនជឿទេមើលទៅ លោកអ្នកដែលមិនជឿគឺប្រហែលជាគិតថាជារូបភាពដែលសាងចេញពី Photoshop ហើយមើលទៅ ប៉ុន្តែប្រាប់ទៅចុះថាវាគឺជាការពិត ដែលមានមនុស្សកើតមកភ្លោះជាប់គ្នាហើយរស់បានធំធាត់បែបនេះមែន។/អ្នកទាំង ២ ដែលរស់នៅក្នុងខ្លួនតែ ១ នេះគឺបងប្អូនស្រីភ្លោះ Abigail និង Brittany Hensel ដែលមកដល់សព្វថ្ងៃនេះពួកគេមានអាយុ ២២ ឆ្នាំហើយ តាំងពីក្មេងមកឪពុកម្ដាយរបស់គេមិនដែលគិតថាធ្វើការវះកាត់ផ្ដាច់ពួកគេចេញពីគ្នានោះទេ ព្រោះដូចអ្នកបានឃើញស្រាប់ថាតើពួកគេមានរូបរាងយ៉ាងណា។/ប្ដីប្រពន្ធ Yet និង Mike ដែលជាឪពុកម្ដាយរបស់អ្នកទាំង ២ ដែលរូមកាយមួយនេះបានប្រាប់ថាពួកគេមិនដែលបានគិតទេថានឹងទទួលបានកូនភ្លោះដែលមិនដាច់ពីគ្នាបែបនេះ តែគាត់ទាំង ២ក៏មិនដែលបានគិតទេថានឹងនាំពួកគេទៅវះកាត់ផ្ដាច់ចេញពីគ្នា ព្រោះដូចអ្នកបានឃើញស្រាប់ខ្លួនប្រាណរបស់គេគឺមានតែមួយទោះបីជាមួយកំណាត់ខ្លួនខាងលើមានបេះដូង ២ សួត ៤ និងខួរក្បាល ២ ក៏ដោយ។ ដូចនេះទោះបីជាការវះកាត់បានសម្រេចក៏ពួកគេមិនអាចរស់នៅបានស្រួលនោះទេ។/តាមពិតទៅវាពិតជាមិនគួរអោយជឿនោះទេ ដែលពួកគេមានគំនិត ការឈឺចាប់ និងភាពភ័យខ្លាចដែលមិនពាក់ព័ន្ធ ជាមួយគ្នាទោះបីជាមានរូបរាងតែមួយក៏ដោយ ខ្លួនប្រាណរបស់គេគឺជាប់គ្នាមួយកំណាត់ដោយក្នុងនោះមានក្រពះ ២ សួត ៤ បេះដូង ២ ក្រលៀន ៣ និងខួរក្បាល ២ ទាំងនេះបណ្ដាលអោយពួកគេគឺជាមនុស្សដែលមានសតិរៀងៗខ្លួន ប៉ុន្តែគ្រាន់តែគេនៅក្នុងខ្លួនដែលមានតែមួយ។/ជីវិតរបស់ពួកគេគឺតស៊ូណាស់ កាលពីដំបូងនៅអាយុ ៦ ឆ្នាំពួកគេបានបង្ហាញខ្លួនជាសាធារណៈតាមសារពត៌មានជាលើកដំបូងដោយបានកាត់ការខ្មាស់អៀនដើម្បីបកស្រាយពីជីវិត ២ ដែលមាននៅក្នុងខ្លួនប្រាណមួយនេះ មកដល់ពេលនេះគឺពួកគេមានអាយុ ២២ ឆ្នាំហើយ៕

ដោយ៖ ម៉ូកាប្រភពពី៖ Dailymail