ក្រុមប៉ូលីសទីក្រុង Xiangcheng ខេត្ត Henan ប្រទេសចិនប្រមណជាង ២០០ នាក់បាននាំគ្នាជិះរថយន្តប្រមាណ ១២ គ្រឿងទៅលុកលុយដីដាំដំណាំរបស់អ្នកភូមិ ប្រមាណជាង ១៤៧ អា។
ក្រុមប៉ូលីសបាននាំគ្នារានចួលដីចំការរបស់អ្នកភូមិហើយបានកាប់បំផ្លាញ និងដកដំណាំរបស់អ្នកភូមិដោយបានប្រាប់ថាដីនេះប៉ះពាល់ដីសាងសង់មន្ទីរពេទ្យថ្មីរបស់រដ្ឋ។ ក្នុងនោះមានការផ្ទុះអំពើហិង្សាដោយសារមានអ្នកស្រុកមិនសុខចិត្តអោយប៉ូលីសមកដក កំទិចដំណាំរបស់គាត់ ក៏បានតវ៉ាប៉ុន្តែអ្វីដែលទទួលបានមកវិញពីការតវ៉ារបស់អ្នកស្រុកគឺ កណ្ដាប់ដៃ!បើតាមប្រភពព័ត៌មានក្នុងតំបន់បានអោយដឹងថា មានអ្នកស្រុកប្រមាណ ១៤ នាក់ត្រូវបានគេវាយយ៉ាងដំណំ ក្នុងនោះមានយាយចាស់ផងដែរ ហើយមានមនុស្ស ៤ ទៅ ៥ នាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ Zhang Bo អ្នកភូមិម្នាក់បានប្រាប់ផងដែរថា មេប៉ូលីសដែលដឹកនេះការកាប់រានដំណាំអ្នកភូមិនេះបានស្រែកប្រាប់កូនចៅក្រោមបង្គាប់របស់ខ្លួនថា អោយតែមាននរណាមកតវ៉ា វាយវាអោយសន្លប់ទៅ។ អំពើហិង្សានេះកើតមានដោយសារតែប្រជាពលរដ្ឋមួយក្រុមបានលើស្លាកតវ៉ាដោយមានសរសេរថា យើងត្រូវការហូប អោយដីយើងមកវិញ៕
ដោយ៖ ម៉ូកាប្រភពពី៖ Wantchinatimes