រថយន្ត Ford F-150 គឺជាប្រភេទរថយន្តដឹកទំនិញ ដែលមានរូបខ្ពស់ ធំមាំ និងមានកម្លាំងខ្លាំងដែលមានប្រទេសមួយចំនួនប្រើប្រាស់សម្រាប់ដឹកទំនិញ តាមទីឆ្ងាយៗ ជាពិសេស នៅតាមតំបន់ភ្នំ តែ ម្តង។ ប៉ុន្តែ នៅក្នុងប្រទេសមួយចំនួនទៀត នៅក្នុងតំបន់អាស៊ី បានប្រើប្រាស់រថយន្ត ប្រភេទនេះ សម្រាប់ជិះលំហែកាយ និងប្រើប្រាស់ជាប្រចាំថ្ងៃ ដោយសារតែ វាមានរាងខ្ពស់ មាំ ធន់ និង ងាយ សម្រាប់បើកបរ។
ថ្មីៗ នេះ ក្រុមហ៊ុនផលិតរថយន្ត Ford បានផលិតចេញនូវរថយន្តជំនាន់ថ្មី Ford F-150 ម៉ូដែលថ្មី ឆ្នាំ២០១៥ ដែលមានរូបរាងខាងក្រៅខ្ពស់ ធំមាំ ជាមួយនឹងការរចនាម៉ូដឡើងថ្មី ស្រស់ស្អាត និងខាងក្នុងធំទូលាយ សាកសម សម្រាប់ធ្វើដំណើរផ្លូវជិតឆ្ងាយ ប្រកបដោយសុវត្ថិភាព។
ជាពិសេស រថយន្ត Ford F-150 ម៉ូដែលថ្មី ឆ្នាំ២០១៥ នេះ មានកម្លាំងម៉ាស៊ីន ៣,៥ មាន ៦ម៉ាស៊ីនអាចបើកបរបានល្បឿន ១២៤ម៉ាយ/ម៉ោង និងមានតម្លៃ ២៦,០០០ដុល្លារ នៅអាមេរិក៕
សូមទស្សនា វីដេអូ ខាងក្រោម





ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ topspeed