រថយន្ត Hummer គឺជាប្រភេទរថយន្តដ៏ប្រណិត ដែលមានរូបរាងធំមាំ ខ្ពស់ និង ធ្លាប់ទទួលបានការគាំទ្រ និង ប្រើប្រាស់យ៉ាងច្រើន នៅលើពិភពលោក។ ក្នុងនោះព្រះរាជាណាចក្រកម្ពុជា  ក៏ធ្លាក់ជាប្រទេសដែលនិយមប្រើប្រាស់រថយន្ត Hummer ដែរ។​

ថ្មីៗ នេះ ក្រុមហ៊ុនផលិតរថយន្ត Hummer បានរចនាម៉ូដរថយន្ត Hummer  ម៉ូដែលថ្មី ១ ស៊េរីទៀតឆ្នាំ២០១៤ ដែលមានឈ្មោះថា រថយន្ត Hummer H4។ រថយន្ត Hummer H4  ម៉ូដែលថ្មី  ឆ្នាំ២០១៤ កាន់តែមានរូបរាងធំ ចម្លែក ប្លែកពីស៊េរីមុន ដោយបានរចនាម៉ូដឡើង មានត្រឹមតែទ្វារ២ប៉ុណ្ណោះហើយអ្វីដែលកាន់តែអស្ចារ្យនោះ គឺរថយន្ត Hummer H4 ម៉ូដែលនេះបំពាក់មកជាមួយនឹងសមត្ថភាពពិសេស គឺបំពាក់សំបកកង់ ដ៏ធំមហិមា និង  ចម្លែកបំផុត  មានសមត្ថភាពខ្ពស់  អាចបើកបរបានគ្រប់ស្ថានភាពផ្លូវ ដូចជា៖  ឡើងភ្នំ ចុះទឹក  ផ្លូវរលាក់ ជាដើម។ល។ គឺរថយន្ត Hummer H4អាចបើកបរទៅមុខបាន ដោយមិនមានការរលាក់នោះទេ។

មួយវិញទៀត រថយន្ត Hummer H4 ម៉ូដែលថ្មី​ ឆ្នាំ២០១៤  ដ៏ស្រស់សង្ហានេះ  មានកម្លាំងម៉ាស៊ីន៣,៦ មានម៉ាស៊ីន ៦ មានកម្លាំងម៉ាស៊ីនខ្លាំង អាចសណ្តោង  រថយន្ត ឬ វត្ថុធ្ងន់ៗ  បានយ៉ាងងាយស្រួល៕

សូមទស្សនា រូបភាព ខាងក្រោម

/

/

/

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ parry-bowen