យើងទាំងអស់គ្នាពិតជាបានដឹងថា ប្រទេសចិនគឺជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេបំផុតលើពិភពលោក។ ដូច្នេះរឿងចម្លែកៗ រឿងភ្ញាក់ផ្អើល ក៏ដូចជារឿងដែលហួសចិត្តក៏កើតមានច្រើនដែរ នៅក្នុងប្រទេសនេះ។

ខាងក្រោមនេះគឺជាការ​ស្វែងរក ជ្រើសរើសមិត្តប្រុសចម្លែកៗដែលធ្លាប់បានកើតមាននៅក្នុងប្រទេសចិន៖

១. បងស្រីChang'e ស្វែងរកមិត្តប្រុស

កាលពីខែកញ្ញាឆ្នាំមុន នៅឯស្ថានីយរថភ្លើងក្រោមដីនៅShenzhen បងស្រីChang'e បានបង្ហាញខ្លួនជាមួយផ្ទាំងក្រដាស់មួយសន្លឹកដោយបានសរសេរថាៈ ព្រះនាងChang'e ថ្ងៃនេះសូមបន្ទាបខ្លួនមកជ្រើសរើសសុភាពបុរសកើតឆ្នាំទន្សាយ ដើម្បីរួមគ្នាទៅលេងឋានព្រះច័ន្ទ ដែលទង្វើនេះបង្កឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង។

/

២. នារីមុខមាត់អាក្រក់ម្នាក់ធ្វើឲ្យជ្រុះក្រដាស់ស្វែងរកប្តី

កាលពីខែកុម្ភះទើបតែកន្លងផុតទៅនេះ នាង Luo Yuefeng អាយុ២៧ឆ្នាំមកពីបានធ្វើឲ្យជ្រុះក្រដាស់មួយសន្លឺកដែលអត្ថន័យក្នុងក្រដាសនោះគឺជាការស្វែងរកប្តី។ បើទោះជា គ្រាន់តែមានមុខមាត់ធម្មតាកំពស់ក៏មិនសូវបាន តែលក្ខខណ្ឌក្នុងការរើសប្តីរបស់នាងពិតជាខ្ពស់ណាស់ នាងចង់បានប្តីដូចជាមានអាយុចន្លោះពី២៥ ដល់៣១ឆ្នាំ បញ្ចប់បរិញ្ញាប័ត្រមកពីមហាវិទ្យាល្បីឈ្មោះដូចជាHarvard, Yale…ស្រលាញ់ចូលចិត្ត នយោបាយ សេដ្ឋកិច្ច និងមានមហិច្ឆិតាធ្វើជាម្ចាស់ពិភពលោកទាំងមូល។

/

/

៣. នារីម្នាក់ធ្វើមុខមាត់ដូចជាខ្មោចដើម្បីស្វែងរកមិត្តប្រុស

ប្រហែលជាសហគមអ៊ីនធើណេតនៅប្រទេសចិន មិនអាចបំភ្លេចបានឡើយនូវនារីពិសេសម្នាក់នេះ។ នារីម្នាក់មានរហ័សនាមថាBillion Horrors បានបង្ហាញនូវរូបថត(មានតែមួយគ្មានពីរ)ប៉ុន្មានសន្លឹកដោយមានសរសេរអក្សរថាស្វែងរកមិត្តប្រុស។ ជំនួសដោយរូបថតស្រស់ស្អាតដើម្បីទាក់ទាញប្រុសៗ នារីម្នាក់នេះបង្ហោះនូវរូបថតដែលធ្វើមុខធ្វើមាត់ដូចជាខ្មោចកួរឲ្យភ័យខ្លាចទៅវិញ។

/

/

/

៣. ស្វែងរកប្តីជាមួយលក្ខខណ្ឌមិនរួមដំណេកបីឆ្នាំដំបូង

ស្រ្តី Tu Shiyouអាយុ៣៨ឆ្នាំ រស់នៅHubei ប្រទេសចិន ល្បីឈ្មោះក្នុងសហគមអ៊ីនធើណេតចិនជាមួយរហ័សនាមថាៈ ក្រមុំព្រហ្មចារី។ ថ្មីៗនេះគាត់បានមានសកម្មភាពមិនដូចអ្នកដ៏ទៃ ធ្វើឲ្យមានការភ្ញាក់ផ្អើល ពេលដែលដាក់សំណើស្វែងរកប្តីជាមួយលក្ខខណ្ឌ៖
ខ្ញុំអាយុ៣៨ឆ្នាំ នៅព្រហ្មចារី មានសញ្ញាប័ត្រអនុបណ្ឌិត ចង់ស្វែងរកប្តីដូចខាងក្រោមៈ
» បុរសម្នាក់នោះត្រូវមានអាកប្បកិរិយាសមរម្យ អាទិភាពសមាជិកគណបក្ស
» មានការងារពិតប្រាកដ មិនទទួលយកអ្នកធ្លាប់បានរៀបការហើយទេ អាទិភាពមន្រ្តីរាជការ
» បេក្ខជនត្រូវមានអាយុក្រោម៤០ឆ្នាំ និងកំរិតវប្បធម៌អនុបណ្ឌិតឡើងលើ
» មិនអនុញ្ញាតរួមភេទមុនរៀបការ
» ក្នុងរយះពេល៣ឆ្នាំដំបូងក្រោយពេលរៀបការ មិនអនុញ្ញាតិឲ្យរួមភេទ ផុតកាលកំណត់ទើប   មានការរួមភេទដូចប្តីប្រពន្ធធម្មតា
» អាទិភាពបុរសមិនដែលមានការរួមភេទបេក្ខជនចាំបាច់ត្រូវគោរពតាមលក្ខខណ្ឌទាំង៥ដំបូង បើមានការចាប់អារម្មណ៏សូមមកដាក់ពាក្យ។

/

/ក្រដាសបញ្ជាក់ថាស្ត្រី Tu Shiyou នៅព្រហ្មចារី របស់មន្ទីរពេទ្យ

ដោយ៖ និស្ស័យប្រភព៖ K14