ប្លែកៗ ៖ ហេតុតែស្រឡាញ់កូនតុក្ត​តា Barbie ពេក ចំណាយពេលដល់ទៅជិត ២០ ឆ្នាំ ប្រមែរប្រមូលតុក្តតា Barbie បានដល់ទៅ​ ១៥,០០០ នឹងបានបំបែកឯតទគ្គកម្មពិភពលោកឆ្នាំ ២០១៣នេះបើតាមរបាយការណ៍ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានប្លែក អូដីធី ។

width=474

គួរបញ្ជាក់ផងដែរថា​ ​ អ្នកដែលបានបំបែកឯតទគ្គកម្មពិភពលោកឆ្នាំ ២០១៣ រូបនេះត្រូវបានរកអោយឃើញថា ជាស្ត្រី​ចំណាស់  វ័យ​៥២​ឆ្នាំ សក់ពណ័​ទង់​ដែង នឹងមានឈ្មោះថា Bettina Do-rfmann ដែលបានមកពីតំបន់ Dusseldorf ភាគ​ខាង​លិច​ប្រទេសអាល្លឺម៉ង់។

លើសពីនេះទៅទៀត  របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមផងដែរថា  លោកស្រី Bettina Dorfmann បាន​ចាប់​ផ្ដើម​ទិញ​កូន​ក្រមុំ​ជ័រ​នេះ តាំង​ពី​ឆ្នាំ​១៩៩៣ រហូត​មក​ទល់​សព្វ​ថ្ងៃ ដោយ​បានចំណាយ​ប្រាក់​សរុប​មិន​តិច​ជាង ​៣០ ​ម៉ឺន​ដុល្លារនោះ​ទេ។

width=475

គួររំឮកផងដែរថា លោកស្រី Bettina គឺជា​មនុស្ស​តែ​ម្នាក់​គត់​ក្នុង​លោក​ដែល​មាន​តុក្កតា​កូន​ក្រមុំ​បាប៊ី​ច្រើន​ជាង​គេធ្វើ​ឲ្យ​ផ្ទះ​បាយ បន្ទប់​គេង បន្ទប់​ទទួល​ភ្ញៀវ និង​កន្លុក​កន្លៀត​ក្នុង​ផ្ទះ​ចាក់​គរ​ទៅ​ដោយ​កូន​ក្រមុំ​ជ័រ​ទាំង​នេះ។លោកស្រីក៏​បាន​បើក​ហាង​ទទួល​ជួសជុល​កូន​ក្រមុំ​ជ័រ​ ផ្ញើ​មក​ពី​គ្រប់​ទិសទីក្នុង​ពិភពលោក​​​។ ក្នុង​ចំណោម​តុក្កតា​ទាំង​អស់​របស់​អ្នក​ស្រី មាន ​៣០០០ ​កូន​ក្រមុំ​ជ័រ​ត្រូវ​បាន​គេ​យក​ទៅ​ដាក់​តាំង​នៅ​សារមន្ទីរ​នៅ​ អាស៊ី និង​អឺរ៉ុប។

មិនត្រឹមតែប៉ុណ្ណោះ  លោកស្រីបានបញ្ជាក់យ៉ាងច្បាស់ថា  ៖ «​​ ខ្ញុំ​ប្ដេជ្ញា​ថា  ​នឹង​មិន​ឈប់​ប្រមូល​ទិញ​តុក្កតា​បាប៊ី​ឡើយ ដរាប​ណា​ខ្ញុំ​នៅ​មាន​ដង្ហើម​រស់»៕

ដោយ ៖ ពិសីប្រភព ៖ Oddity