ភ្នំពេញៈ តារាសម្តែងរូបសង្ហា ធ្លាប់ពើបប្រទះ រឿងរ៉ាវស្នេហា ជាមួយតារាសម្តែងស្រី កញ្ញា ព្រះកាយច័ន្ទ គឺ លោក ឡុង ប៊ុនហេង ពេលនេះកំពុងតែ មានគម្រោងក្នុង ការរៀបចំពិធី ខួបកំណើតរបស់លោក ក្នុងពេលឆាប់ៗខាងមុខនេះ ។ លោក បានបង្ហើបប្រាប់ឲ្យ ដឹងថា ការរៀបចំកម្មវិធីជប់លៀង ជួបជុំជាមួយមិត្តភក្តិ ក្នុងថ្ងៃខួបកំណើត គឺមានអ្នកចាំជួយ ឧបត្ថម្ភថវិកាឲ្យ ធ្វើជារៀងរាល់ឆ្នាំ។បុរសសង្ហាសម្បូរស្នេហ៍ លោក ឡុង ប៊ុនហេង បានប្រាប់ LookingTODAY ឲ្យដឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣នេះថា ការងាររបស់លោក ក្នុងវិស័យសិល្បៈ មានការមមាញឹក ជាមួយការដើរម៉ូដច្រើន ហើយក្រៅពីការងារសិល្បៈ លោកក៏កំពុងតែ ញាប់ដៃញាប់ជើង រកកន្លែងរៀបចំកម្មវិធីជប់លៀង កម្មវិធីខួបកំណើត ដែលនៅសល់ពេល ៣-៤ថ្ងៃខាងមុខនេះ ។

តារាសម្តែង និងជាតារាបង្ហាញម៉ូដ ប្រចាំក្រុម Pop Model រូបនេះ បានប្រាប់ឲ្យដឹងថា ពេលនេះលោកកំពុងតែ ត្រៀមរៀបចំពិធីខួបកំណើត នៅថ្ងៃទី២៤ ខែកញ្ញាខាងមុខនេះ ដោយត្រៀមចំណាយ លុយ៣-៤ ពាន់ដុល្លារ អញ្ជើញភ្ញៀវតែ ១០តុប៉ុណ្ណោះ ។ប៉ុន្តែនៅមិនទាន់រើស កន្លែងបាននៅឡើយទេ ព្រោះថាកំពុងតែ សម្រេចចិត្ត ត្រូវជ្រើសរើសរៀប ចំហាងណាមួយច្បាស់ទេ ។

តារាសម្តែងវ័យ២៤ឆ្នាំរូបនេះ បានប្រាប់ឲ្យដឹងថា “ សម្រាប់ការចំណាយ លុយរៀបចំ ក្នុងពិធីខួបកំណើតនេះ គឺបងស្រីរបស់ខ្ញុំ នៅក្រៅប្រទេស ជាអ្នកចេញលុយឲ្យខ្ញុំ ហើយខ្ញុំសារភាពថា ការរៀបចំកម្មវិធីនេះឡើង គឺមានបងស្រី ជាអ្នកឧបត្ថម្ភ មិនមានមនុស្ស ស្រីសម្បូរទ្រព្យណា ចិញ្ចឹមចេញលុយ ឲ្យខ្ញុំរាប់ពាន់ដុល្លារ រៀបចំពិធីខួបកំណើតទេ គឺមានតែបងស្រីបណ្តូល ចិត្តខ្ញុំម្នាក់ប៉ុណ្ណោះ ចេញលុយឲ្យខ្ញុំ។ នេះជាឆ្នាំទី២ហើយ ដែលខ្ញុំរៀបចំកម្មវិធី ខួបជាលក្ខណៈទ្រង់ទ្រាយធំបែបនេះ” ។

លោក ឡុង ប៊ុនហេង ក៏បានបង្ហើបប្រាប់ពីការងារ ក្នុងសិល្បៈ របស់លោក ថា បច្ចុប្បន្នសន្ទុះទីផ្សារ ការងាររបស់លោក ហាក់មានការកើនឡើងខ្ពស់ ការដើរម៉ូដ ក៏មានការមមាញឹកច្រើន ហើយមានខាង ផលិតកម្មទាក់ទង ហៅថតរឿងបន្តកន្ទុយ ចប់មួយបន្តមួយមិនដាច់ បើសិនជាប្រៀបធៀប កាលពីឆ្នាំមុន គឺការងារមានភាពរីកចម្រើន ជាងមុនឆ្ងាយណាស់៕

width=500

width=500

ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល