រូបភាពខាងលើនេះលោកអ្នកបានឃើញស្រាប់ថាជារូបភាពមនុស្សម្នាក់ស្រាតននលដេកនៅនឹងថ្នល់មុខរថយន្តសង្រ្គោះមួយ។ ការពិតទៅហេតុការណ៍ពិតប្រាកដដែលបានកើតឡើងគឺមនុស្សស្រីម្នាកដែលស្រាតដេកនៅនឹងមុខរថយន្តសង្រ្គោះនោះឈ្មោះ Zhang Yan។
កាលពីប៉ុន្មានសប្ដាហ៍មុននេះមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើងនៅខែត្រ Shandong ប្រទេសចិនដែលរថយន្តបានបើកបោលសំដៅទៅបុកម្ដាយកូន ២ នាក់ដែលកំពុងតែជិះកង់នៅតាមផ្លូវ។ Wang Yiting ក្មេងស្រីអាយុ ៤ ឆ្នាំដែលបានជិះកង់ជាមួយនឹងម្ដាយដែលជាអ្នកឌុប បានជាប់នៅខាងក្រោមរថយន្តដែលបើកមកបំបុកម្ដាយកូនទាំង ២ ហើយរថយន្តនោះត្រូវបានបើកបរដោយឈ្មោះ Zhang Yan ជាគ្រូបង្រៀននៅសាលកវិទ្យាល័យប្រចាំខែត្រ Shandong ហេតុការណ៍ដ៏សែនតក់ស្លុតនេះត្រូវបានគេថតជាប់ក្នុងវីដេអូដែលទទួលបានការចូលមើលក្នុង Internet ដល់ទៅជាង ៣ លានដងក្នុងរយៈពេលត្រឹមតែ ៣ ថ្ងៃប៉ុណ្ណោះ។ នៅកន្លែងកើតហេតុមានក្រុមប៉ូលីសក៏ដូចជាមនុស្សម្នាបាននាំគ្នាជួយទាញយកក្មេងស្រីចេញពីក្រិមរថយន្តដើម្បីបញ្ជូនតាមរថយន្តសង្រ្គោះទៅកាន់មន្ទីរពេទ្យស្រាប់តែគេសង្កេតឃើញ Zhang Yan ដែលជាអ្នកបើករថយន្តបង្ករហេតុបានស្រាតសម្លៀកបំពាក់ហើយដេកពាំងរថយន្តសង្រ្គោះមិនអោយចាកចេញតែយ៉ាងណាៗ ខាងប៉ូលីសបានជួយចាប់នារីម្នាក់នេះចេញដើម្បីអោយងាយស្រួលក្នុងការធ្វើការ។ទោះបីជាខិតខំក្នុងការជួយសង្រ្គោះយ៉ាងណាក្ដីក៏ក្មេងស្រីអាយុ ៤ ឆ្នាំដែលបានជួបគ្រោះថ្នាក់ជាមួយនឹងម្ដាយបានស្លាប់ នៅពេលដែលគេបញ្ជូននាងទៅដល់មន្ទីរពេទ្យ។ ចំណែកឯនាង Wang Yanliដែលជាម្ដាយរបស់ក្មេងស្រីរងគ្រោះគឺបានរួចផុតជីវិតប៉ុន្តែកំពុងតែឋិតក្នុងសភាពភ្លឹកមិនទានបានដឹងខ្លួននៅឡើយ។តាមរបាយការណ៍របស់ប៉ូលីសបានអោយដឹងថា Zhang Yan ដែលជាអ្នកបង្ករហេតុជាគ្រូសាកលវិទ្យាល័យផ្នែកចិត្តសាស្រ្តហើយកត្តាដែលនាំអោយគេ ស្រាតសម្លៀកបំពាក់ទៅដេកនៅនឹងមុខរថយន្តសង្រ្គោះព្រោះតែចង់បន្លំធ្វើជាឆ្កួតដើម្បីអោយខ្លួនបានរួចទោស (ព្រោះច្បាប់មិនដាក់ទោសលើមនុស្សឆ្កួតឡើយ) តែជាអកុសលនាងត្រូវបានគេរកឃើញថាមិនមានរោគវិកលចារិតនោះឡើយដូចនេះនាងត្រូវតែទទួលទោសលើករណីបើកបរបណ្ដាលអោយមានគ្រោះថ្នាក់ចរាចរណ៍មួយនេះ៕
ដោយ៖ នីតាប្រភពពី៖ beijingshots