ស្ទើរតែមិនគួរអោយជឿ ៖ ក្រុមមនុស្សភាគច្រើន បាននាំគ្នាផ្អើលមើល លោក Brent Wein-gard ខណៈពេលដែលគាត់កំពុងតែបំពេញការងារជាអ្នកសម្អាតបង្អួច ក៏ព្រោះតែ គាត់ពិតជាមិនមានភាពភ័យខ្លាចអ្វីនោះទេ ក្នុងការបំពេញការងារនៅទីខ្ពស់របស់ខ្លួននោះ ពោលគឺលោកមិនបានបំពាក់ឧបករណ៍ការពារសុវត្ថិភាព អោយបានត្រឹមត្រូវនោះទេ អំឡុងពេលនៃការសម្អាតបង្អួចនៅទីខ្ពស់ម្តង នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានប្លែកបរទេស yahoo ។

ជាការពិត វីដេអូមួយនេះ ក៏ត្រូវបានចុះផ្សាយនៅឯសារព័ត៌មានបរទេស The New YorkTimes ផងដែរកាលពីពេលកន្លងទៅនេះ ដែលញ៉ាំងអោយមនុស្ស ដែលបានទស្សនាហើយនោះ ពិតជាមានស្រៀវស្រាប់ជាខ្លាំង ជាមួយនឹងការបំពេញការងារដែលប្រឈមនឹងហានិភ័យយ៉ាងដូច្នេះ។
ក្នុងវ័យ ៥៥ ឆ្នាំ ដោយមានបទពិសោធន៍ បំពេញការងារមួយនេះដល់ទៅ ៣៥ ឆ្នាំលោកBrent ពិតជាមិនមានភាពភ័យខ្លាចអ្វីនោះទេ ខណៈពេលដែលចង្កេះរបស់គាត់បានចងភ្ជាប់ទៅនឹងខ្សែកាប ពីខាងក្នុងតែប៉ុណ្ណឹង ។ មានមតិលើកឡើងថា ការការពារបែបនេះនៅមិនទាន់គ្រប់គ្រាន់ ធានាបានថា សុវត្ថិភាពនៅឡើយនោះទេ ។ ខាងក្រោមនេះ ជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាទាំងអស់គ្នាណា៎ ៖
* ព័ត៌មានផ្សេងៗទៀត មាននៅខាងក្រោម ៖
- ហាមមិនអោយចូល កសិដ្ឋានទូទាំងប្រទេស ក្រោយសារភាព ថាខ្លួនពិតជាបាន សិច ជាមួយនឹងសត្វចៀមមែន- ខ្មាន់កាំភើ្លង បើកការវាយប្រហារសម្លាប់រង្គាល ស្លាប់ ២ នាក់ របួស ៥ នាក់ នៅភោជនីយដ្ឋានមួយកន្លែង- រិះគន់ពេញប្រព័ន្ធអ៊ិនធើណេត ខណៈលេចធ្លាយ រូបថតយុវវ័យ សិចតាមទីសាធារណៈ
ដោយ ៖ រិទ្ធីប្រភព ៖ yahoo