ឥណ្ឌា៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីពេលថ្មីៗនេះថា រឿងដ៏គួរអោយអៀនខ្មាសមួយ ត្រូវបានកើតឡើងចំពោះនាយករដ្ឋមន្ដ្រីអូស្រ្ដាលី ខណៈដែលលោកស្រីនាយករដ្ឋមន្រ្ដីរូបនោះបានដើរដួលជំពប់ជើងក្នុងសួនច្បារមួយ ក្នុងប្រទេសឥណ្ឌា។

width=457

ប្រភពខាងលើបានអោយដឹងទៀតថា ដំណើរទស្សនៈកិច្ចបីថ្ងៃរបស់លោកស្រីនាយករដ្ឋមន្រ្ដីអូស្រ្ដាលី Julai Gillard ទៅកាន់ប្រទេសឥណ្ឌា គឺជាដំណើរមួយ ដ៏សែនខ្មាសអៀនបំផុត ស្របពេលដែលលោកស្រីកំពុងធ្វើដំណើរទៅជួបលោក នាយករដ្ឋមន្ដី្រឥណ្ឌា Manmohan Singh លោកស្រីក៏បានដួលក្នុងសួនច្បារតែម្ដង នេះគឺដោយសារ ប្រហែលជាលោកស្រីបានពាក់ស្បែកជើងខ្ពស់ ហើយដើរដោយមិនមានការប្រុងប្រយ័ត្ននោះ។

width=456

width=457

ទោះបីជាយ៉ាងណាក៏ដោយ ក៏លោកស្រីប្រឹងងើបវិញយ៉ាងលឿន​ ជាមួយទឹកមុខយ៉ាងក្រហមផងដែរ។ ជាមួយគ្នាផងដែរ លោកស្រីក៏មិនទទួលនូវគ្រោះថ្នាក់អ្វីឡើយ ហើយទីបញ្ចាប់លោកស្រីក៏បានចាប់ដៃជាមួយ លោកនាយករដ្ឋមន្ដ្រីឥណ្ឌាយ៉ាងអំណរ។

ដោយ៖ នារីប្រភព៖ dailymail