Galaxy Mega គឺជាស្មាតហ្វូន Android មានអេក្រង់ទំហំធំជាងគេបំផុតរបស់ Samsung ក្នុងពេលបច្ចុប្បន្ននេះ និងជាទូរស័ព្ទមួយ ក្នុងចំណោមទូរស័ព្ទទំហំធំៗបំផុត នៅលើទីផ្សារផងដែរ។ វាមានទំហំអេក្រង់មិនចេញនឹង Tablet ទំហំតូចប៉ុន្មានទេ ជាក់ស្តែងបើប្រៀបជាមួយ Tablet Nexus 7Galaxy Mega តូចជាងតែ 23% ប៉ុណ្ណោះ។ ប៉ុន្តែបើប្រៀបជាមួយស៊េរី Phablet Galaxy Note, Mega 6.3 inch មានរូបរាងខាងក្រៅធំជាងច្រើន។

Galaxy Mega 6.3 មានបរិមាណទំហំ 3.200 mAh, ខ្ពសជាងមិនច្រើនប៉ុន្មានពី S4 (2.600 mAh) និង Galaxy Note II (3.100 mAh) ឡើយ។ អេក្រង់ធំជាងគេ ហើយបរិមាណថ្មមិនខ្ពស់ជាងច្រើនប៉ុន្តែថ្មរបស់ Galaxy Mega នៅតែអាចប្រើបានរយះពេលយូរ មិនចាញ់ S4 ឬ Note II នោះទេនេះបើតាមការតេស្ត និងវាយតំលៃមួយរបស់ GSM Arena កាលពីពេលថ្មីៗនេះ៕




ដោយ៖ សិលាប្រភព៖ VE