ស្ទើរតែមិនគួរអោយជឿ ៖ ក្រុមមនុស្សដែលជាអ្នកធ្វើដំណើរតាមជើងយន្តហោះ ត្រូវបានរកអោយឃើញថា មានភាពភ្ញាក់ផ្អើល និងស្រឡាំងកាំងជាខ្លាំង បន្ទាប់ពីបានរកឃើញពស់មួយក្បាល នៅលើយន្តហោះ ខណៈពេលដែលរៀបនឹងធ្វើការហោះហើរ ដែលករណីនេះ ជាចលករជំរុញអោយមានការពន្យាពេលហោះហើរ និង ខកដំណើរអស់រយៈពេលពេញមួយយប់នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ។
គួរបញ្ជាក់ផងដែរថា ករណីរកឃើញសត្វពស់ខាងលើនេះ ត្រូវបានរកឃើញដោយអ្នកបម្រើការលើយន្តហោះម្នាក់ នៅឯទ្វារចេញចូលមួយកន្លែង ពោលគឺនៅលើយន្តហោះ Qantas 747 ដែលបម្រុងនឹងធ្វើការហោះហើររបស់ខ្លួន ពីទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីដែលបានបង្កជាភាពភ្ញាក់ផ្អើលខាងលើនេះ បានធ្វើអោយមានការពន្យាពេលក្នុងការហោះហើរ ពោលគឺ ក្រុមមនុស្សដែលជាអ្នកធ្វើដំណើរនៅលើយន្តហោះមួយនេះ ត្រូវនៅសម្រាកក្នុងសណ្ឋាគារពេញមួយយប់។
យ៉ាងណាមិញ បន្ទាប់ពីមានកិច្ចអន្តរាគមន៍ពីសំណាក់ នាយកដ្ឋានក្រសួងកសិកម្មប្រទេសអូស្រ្តាលី ពស់មួយក្បាលនេះ ក៏ត្រូវបានគេចាប់បាន និងយកទៅរក្សាទុក។ ផ្ទុយទៅវិញ នាយកដ្ឋានមួយនេះ ក៏បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថាពស់ប្រភេទនេះ(Mandarin rat snake) អាចនឹងមានការលូតលាស់ជាមធ្យមមានប្រវែង ១,២ ម៉ែត្រ ហើយវាត្រូវបានគេចាត់ចូលជាពូជសត្វល្មូនកម្រ ដែលប្រឈមទៅនឹងការផុតពូជ។
ដោយឡែក បើនិយាយពីជើងហោះហើរមួយនេះវិញ ត្រូវបានជំនួសមកវិញ ដោយមានការហោះហើរនាព្រឹកបន្ទាប់ នោះគឺ នាវេលាព្រឹកថ្ងៃច័ន្ទ កន្លងទៅនេះ។
* ព័ត៌មានស្ទើរតែមិនគួរអោយជឿ ចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- តោះទៅមើល បណ្តារូបភាព រណ្តៅស្រុត ដ៏គួរអោយរន្ធត់បំផុត មកពីជុំវិញ ពិភពលោក- វីដេអូកំប្លែង កំពូលបងធំ ក្នុងពិភពគុណ មានប្រតិកម្ម ពេលកំពុងចាក់សាក់ ហេ ហេ ហេ...- ឌឺ ៩ វីដេអូកំប្លែង នៅពេលបុរសនិនចា លេងវាយកូនហ្គោល ម៉េចវិញ ហេ ហេ ហេ...
* ព័ត៌មានកំសាន្តចាប់អារម្មណ៍ផ្សេងទៀត សូមចុចនៅទីនេះ ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ ស្កាយ