ភ្នំពេញ ៖ ក្រោយពីអគ្គនាយក ក្រុម ហ៊ុនដែលរកស៊ីបោកប្រាស់ នាំពលករទៅធ្វើ ការនៅប្រទេសកូរ៉េ ត្រូវបានសមត្ថកិច្ចចាប់ ខ្លួន និងតុលាការសម្រេចចោទប្រកាន់ឃុំ ខ្លួន ដាក់ពន្ធនាគារកាលពីដើមខែកញ្ញាកន្លង ទៅនោះ ឥឡូវមានបាតុភាពថ្មីកើតឡើង ខណៈដែលក្រុមពលករជាង៥០០នាក់ ដែល ចាញ់បោកលុយរាប់ម៉ឺនដុល្លារ របស់ក្រុម ហ៊ុនមួយនេះនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣ បាននាំគ្នាមកប្រមូលផ្ដុំតវ៉ានៅ មុខទីស្នាក់ការក្រុមហ៊ុន ស្ថិតនៅតាម បណ្ដោយផ្លូវលេខ ១៩៧ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ក្នុងគោលបំណងទាមទារឱ្យ តំណាងក្រុមហ៊ុនមួយនេះ សងលុយមកពួក គេវិញ ។

ក្រុមពលករដែលនាំគ្នាតវ៉ា នៅខាងមុខ ទីស្នាក់ការក្រុមហ៊ុន ដែលខ្លះមកពីតាម បណ្ដាខេត្ដបាននិយាយថា ក្រោយពីទទួល ព័ត៌មាន និងការផ្សព្វផ្សាយពីការទទួលបាន ឱកាសទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ដោយទទួលប្រាក់ខែខ្ពស់ តាមរយៈក្រុមហ៊ុន យូខេនវីន មួយនេះ ពួកគាត់បាននាំគ្នាមក ដាក់ពាក្យ ដើម្បីសិក្សា និងរៀនភាសាកូរ៉េ ធ្វើយ៉ាងណាអាចទៅធ្វើការនៅប្រទេសកូរ៉េ បាន ទោះអស់ប៉ុន្មានក៏អស់ទៅ ដែលអ្នកខ្លះ សុខចិត្ដលក់ស្រែ បញ្ចាំដី ប៉ុន្ដែ ទីបំផុតត្រូវ បានចាញ់បោកក្រុមហ៊ុនមួយនេះ ។

ពលករដែលមកតវ៉ាខាងលើនេះ បាន និយាយថាអ្នកខ្លះត្រូវចំណាយលុយ៣០០០ ដុល្លារ ដោយមិនចាំបាច់ប្រឡងនោះឡើយ គឺរៀនភាសាកូរ៉េ រួចនឹងមានឱកាសទៅបម្រើ ការងារនៅប្រទេសកូរ៉េដែលជាក្រុមវីអាយភី ក្នុងនោះត្រូវបង់ថ្លៃធ្វើលិខិតឆ្លងដែន ចំនួន២៦៥ដុល្លារ និងថ្លៃបង់ចូលរៀនភាសា កូរ៉េរយៈពេលមួយសបា្ដហ៍ ១៨០ដុល្លារទៀត ដែលវគ្គវីអាយភីនេះ មានចំនួន ១៨០នាក់។

ដោយឡែកមួយក្រុមទៀត ដែលហៅ ថា ផ្នែកធម្មតាគឺពលករជាង ៤០០នាក់បាន បង់លុយអស់ជាច្រើន ដើម្បីចូលរៀន និង ប្រឡងភាសាកូរ៉េ ប៉ុន្ដែ ចុងក្រោយលុយក៏ អស់ ហើយមិនមានឱកាសទៅធ្វើការនៅ កូរ៉េទៀត ថែមទាំងជំពាក់លុយគេត្រូវសង ការប្រាក់វ័ណ្ឌក ។

ពលករទាំងនេះ សូមឱ្យតំណាងក្រុមហ៊ុន បើទោះបីមិនបានសងលុយទាំងអស់ ប៉ុន្ដែ អាចសងជាដំណាក់កាល ក្នុងមួយខែ ៥០ ដុល្លារ ឬមួយខែ ១០០ដុល្លារ ក៏ពួកគេអាច ទទួលយកបាន ។ យ៉ាងណាក៏ដោយ ចំពោះ ការតវ៉ារបស់ពលករ ជាង ៥០០នាក់ នៅ មុខទីស្នាក់ការក្រុមហ៊ុនខាងលើនេះ គិត ត្រឹមវេលាម៉ោង ៣រសៀល ថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៣ នេះ ខាងតំណាងក្រុម ហ៊ុន មិនទាន់ចេញមកចរចាជាមួយ ពលករ នៅឡើយទេ ខណៈដែលអគ្គនាយករបស់ ខ្លួន ឈ្មោះ អួន សារ៉ាត់ អាយុ ៣០ឆ្នាំស្នាក់ នៅផ្ទះលេខ ១៦បេ ផ្លូវលេខ ២៣០ សង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក និងប្រធានទី ផ្សាររបស់ខ្លួន ឈ្មោះ គឹម សុផាត អាយុ ២៩ឆ្នាំ ត្រូវបានចាប់ខ្លួន និងត្រូវបានតុលា ការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ កាលពី ដើមខែ កញ្ញា ឆ្នាំ ២០១៣ កន្លងទៅ ។

សូមបញ្ជាក់ថា ការចាប់ខ្លួនអគ្គនាយក ក្រុមហ៊ុន និងប្រធានទីផ្សារខាងលើនេះបាន ធ្វើឡើង តាមពាក្យ បណ្ដឹងរបស់ក្រសួងការ ងារ កាលពីខែមិថុនា ឆ្នាំ ២០១៣ ។

យោងតាមពាក្យបណ្ដឹង របស់តំណាង ក្រសួងការងារបានឱ្យដឹងថា កាលពីខែមិថុនា ឆ្នាំ២០១៣ កន្លងទៅ ក្រសួងការងារបាន រកឃើញមនុស្សមួយក្រុម បានបង្កើតក្រុម ហ៊ុនចាត់តាំង ប្រព្រឹត្ដអំពើឆបោកដោយ បានប្រើឧបាយកលឃោសនា តាមប្រព័ន្ធ ទំនាក់ទំនងហ្វេសប៊ុក ស្ដីពីដំណឹងជ្រើសរើស បុគ្គលិក ពលករ ពលការិនី ទៅបម្រើការ ងារ នៅប្រទេសកូរ៉េ ហើយចាប់ផ្ដើមឱ្យ ក្រុមហ៊ុនរបស់ខ្លួន ដែលមានឈ្មោះ គឹម សុផាត អាយុ ២៩ឆ្នាំ ជាប្រធានផ្នែកទីផ្សារ លើកស្លាក និងបោះផ្សាយខិត្ដប័ណ្ណដើម្បី អូសទាញប្រជាពលរដ្ឋស្លូតត្រង់ ជឿទុកចិត្ដ លើសកម្មភាពរបស់ខ្លួនថា បានសិទ្ធិពីក្រុមហ៊ុនធំៗ និងរោងចក្រឧស្សាហកម្មទំនើបៗ ត្រូវការជ្រើសរើសបុគ្គលិកទាំង ២ភេទឱ្យទៅបម្រើការងារ នៅប្រទេសកូរ៉េ ។

ពាក្យបណ្ដឹងខាងលើបានបន្ដថា នៅពេលដែលប្រជាពលរដ្ឋ ទៅធ្វើការទាក់ទង ជាមួយក្រុមហ៊ុនត្រូវបានបុគ្គលិក របស់ក្រុមហ៊ុនមួយនេះដោយមានបញ្ជាពីនាយកក្រុម ហ៊ុន ឈ្មោះ អួន សារ៉ាត់ អាយុ ៣០ឆ្នាំ ស្នាក់នៅផ្ទះលេខ ១៦ដេ ផ្លូវលេខ២៣០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ធ្វើ ឧបាយកលដោយ បញ្ជាក់លិខិតមានតម្លៃ ជាកាតព្វកិច្ចប្រមូលពីប្រជាពលរដ្ឋពី១០០ ដុល្លារ ទៅ១៥០ដុល្លារ ហើយសន្យាថា នឹង រត់ការផ្ដល់ឯកសារ បានទៅធ្វើការនៅ ប្រទេសកូរ៉េ។ ពាក្យបណ្ដឹងបានបន្ដទៀតថា ការអំពាវនាវរបស់ ក្រុមហ៊ុន តាមរយៈការ ឆបោកនេះ បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស ដែលឃើញព័ត៌មាន មានការ យល់ច្រឡំ ហើយគិតថា ក្រុមហ៊ុនមួយនេះទទួលបានសិទ្ធិដូចគ្នា និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានចុះ អនុស្សារណៈ នៃការយោគយល់គ្នា រវាងក្រសួងការងារកម្ពុជា និងក្រសួង ការងារ របស់ប្រទេសកូរ៉េ ។ ដូច្នេះសកម្ម ភាពខាងលើនេះ បានធ្វើឱ្យប៉ះពាល់ដល់ សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសធ្វើឱ្យ ខូច ប្រយោជន៍ជាប្រាក់កាសដល់ប្រជាពល រដ្ឋស្លូតត្រង់ ដែលជឿទៅលើឧបាយកលទុច្ចរិត របស់ក្រុមទាំងនេះ ហើយម្យ៉ាងវិញទៀត សកម្មភាពរបស់ក្រុមហ៊ុនបង្កើតការយល់ច្រឡំ ក្នុងការបំពេញមុខងាររបស់រាជរដ្ឋា ភិបាល ដើម្បីបញ្ជូនពលករទៅធ្វើការ នៅប្រទេសកូរ៉េដោយស្របច្បាប់ ។

បើយោងតាមពាក្យបណ្ដឹងខាងលើ ដែលប្ដឹងទៅតុលាការ បានបញ្ជាក់ទៀតថា កន្លងមកក្រសួងការងារ ក៏ ដូចជារដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ពុំដែលប្រគល់សិទ្ធិឱ្យ ក្រុមហ៊ុន អង្គការ ឬសហគ្រាសណាមួយធ្វើ ជាភ្នាក់ងារដោយយកកម្រៃខុសច្បាប់ក្នុងការសម្របសម្រួល តាមគ្រប់រូបផាពឱ្យបញ្ជូនពលករ ទៅប្រទេសកូរ៉េឡើយ ។ការទទួលបានការងារពីប្រទេសកូរ៉េគឺផ្ដួចផ្ដើមឡើង ដោយប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងប្រមុខរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ហើយជាលក្ខខណ្ឌជំនួយសុទ្ធសាធ ដែលប្រទេសទាំងពីរ បានចុះអនុស្សារណៈជាមួយគ្នា ៕

width=500

width=500

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល