ភ្នំពេញ៖ បន្ទាប់ពីផលិតកម្ម ថោន បានចេញបទចម្រៀង ស្នេហ៍ពិតមានតែនៅក្នុងកុន របស់កំពូលតារាចម្រៀង នៅក្នុងទ្រនំរបស់ខ្លួន នាង មាស សុខសោភា បង្ហោះ នៅលើ Account Facebook របស់ផលិតកម្មថោន មិនទាន់បានយូរប៉ុន្មានផង ស្រាប់តែប្រិយមិត្ត អ្នកប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ទាំងប្រុសទាំងស្រី និងមិត្តៗយុវវ័យ បានសម្តែងនូវ ការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំង លើបទចម្រៀងមួយនេះ ។

បើទោះបីជាបទចម្រៀង ស្នេហ៍ពិតមានតែនៅក្នុងកុន ខាងផលិតកម្ម ថោន បានរៀបចំរួចរាល់ក្តី និងមិនទាន់ចេញ លក់នៅលើទីផ្សារ ក៏ពិតមែន តែបើយើង សង្កេតមើលតាមរយៈ Trailer ដែលផលិតកម្ម ថោន បានបង្ហោះនៅលើ Account Facebook របស់ខ្លួនវិញ គឺមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មិត្តៗ យុវវ័យប្រើប្រាស់ គេហទំព័រ ហ្វេសប៊ុក ដែលយើងនឹង ស្មានមិនដល់ ។

ចំពោះបទចម្រៀង របស់ មាស សុខសោភា មួយបទនេះ បានធ្វើឲ្យមហាជន និងស្រទាប់យុវវ័យ ដែលតែងតែ គាំទ្រសំនៀង របស់នាង កំពុងតែរង់ចាំយ៉ាងអន្ទះសារ ខណៈពួកគេទាំងនោះ បានស្តាប់ត្រឹមតែ ជាង១នាទីប៉ុណ្ណោះ ដែលខាងផលិតកម្មថោន បង្ហោះនៅលើ ហ្វេសប៊ុក និងនៅលើ YouTube ជាង៣ខែកន្លងមកហើយ ។

ទោះជាយ៉ាង បើតាមការបង្ហើបឲ្យ ដឹងប្រភពចេញពី ផលិតកម្ម ថោន បានប្រាប់ គេហទំព័រ LookingTODAYឲ្យ ដឹងថាតាមពិត ទៅបទចម្រៀងនេះ ខាងផលិតកម្ម ថោន បានរៀបចំរួចរាល់ ហើយនៅតែថ្ងៃចេញ លក់នៅលើទីផ្សារ តែប៉ុណ្ណោះ។ ចំពោះបទចម្រៀងនេះដែរ ផលិតកកម្ម ថោន រំពឹងថា និងទទួលបានការគាំទ្រច្រើន ពីសំណាក់មហាជននិង មិត្តៗយុវវ័យដែល គាំទ្រផលិតកម្ម និងតារាចម្រៀងរបស់ ផលិតកម្មថោនផងដែរ ។

ប្រភពដដែល បានបង្ហើបប្រាប់ឲ្យដឹងទៀតថា បទស្នេហ៍ពិតមាន តែនៅក្នុងកុន របស់ មាស សុខសោភា បាននិពន្ធ និងរៀបចំរួចរាល់ រយៈពេល៣ខែមកហើយ ។ នៅក្នុងអាល់ប៊ុមថ្មីៗ ជាមួយនឹងបទ ស្នេហ៍ពិតមានតែនៅក្នុងកុន នេះដែរ ខាងផលិតកម្ម ថោន ក៏ត្រៀម និងចេញលក់ក្នុង ពេលឆាប់ៗខាងមុខ រួមមានបទចម្រៀងពីរោះៗ ជាច្រើនបទទៀត សម្រាប់បង្ហាញ ទៅដល់ទស្សនិកជន ស្ដាប់កម្សាន្តផងដែរ ៕

width=500

ដោយ៖ LookingTodayផ្តល់សិទ្ធិដោយ៖ ដើមអំពិល