ស៊ីដនី ៖ ក្មេងៗដែលបានស្រូបផ្សែងបារីពីឪពុកម្តាយ និងមានហានិភ័យខ្ពស់ទាក់ទងនិងបញ្ហាសុខភាព​នាពេលដ៏ខ្លីខាងមុខ ពោលគឺនៅពេលដែលពួកគេពេញវ័យ នេះបើយោងតាមការសិក្សាស្រាវជ្រាវថ្មីៗនេះ។ //មជ្ឍមណ្ឌលស្រាវជ្រាវ Menzies ( The Menzies Research Institute ) បានប្រមូលទិន្នន័យពីប្រទេសហ្វាំងឡង់ និងប្រទេសអូស្រ្តាលី ដែលធ្វើការវិភាគទៅលើក្មេងៗកាលពី២០ឆ្នាំមុន ដែលមកដល់ពេលនេះ ពួកគេមានអាយុជាង៣០ឆ្នាំ។ ទិន្នន័យនេះបង្ហាញអោយឃើញថា ក្មេងដែលបានស្រូបផ្សែងបារីគឺមានភាពយឺតទាក់ទងទៅនិងការលូតលាស់របស់គេ ហើយការដែលស្រូបផ្សែងនេះក៏ជាហេតុធ្វើអោយសុខភាពសរសៃឈាមបេះដូងចុះខ្សោយ។ អ្នកសិក្សាស្រាវជ្រាវម្នាក់ឈ្មោះ Seana Gall បាននិយាយថា តាមការសិក្សាស្រាវជ្រាងរកអោយឃើញថា អ្នកដែលបានស្រូបផ្សែងបារី​ និងមានបញ្ហាសុខភាពយ៉ាងខ្លាំង ហើយនេះក៏ជាការស្រាវជ្រាវដំបូង ដែលបានអោយដឹងថាវានិងមានផលប៉ះពាល់រយៈវែងទាក់ទងនិងសុខភាពសរសៃឈាម។​ ពួកយើងបានដឹងថា សុខភាពសរសៃឈាមបានដំណើរការយឺត ដោយពួកយើងបានដឹងតាមរយៈការវាស់ស្ទង់និងសមត្តភាពសរសៃឈាមក្រហមនៅក្នុងដៃ។ ពួកយើងក៏បានអោយដឹងថា កាលដែលក្មេងៗបានស្រូបផ្សែងបារីពីឪពុកម្តាយ នោះពួកគេនិងមានភាពយឺតក្នុងការលូតលាស់ផ្នែកសរីរាង្គ និងជាហេតុធ្វើអោយសុខភាពបេះដូងចុះខ្សោយនាពេលដ៏ខ្លីខាងមុខ។ ផលប៉ះពាល់បានបង្ហាញអោយឃើញនៅរយៈពេល ២៧ឆ្នាំក្រោយមកក្រោយពីពួកគេបានស្រូបផ្សែងបារី។ សារធាតុគីមីដែលមាននៅក្នុងផ្សែងបារី វាមានឥទ្ធិពលដែលធ្វើអោយប៉ះពាល់ដល់សរសៃឈាមខាងក្នុង។បើយោងតាមរបាយការណ៏របស់ អង្គការសុខភាពពិភពលោក WTO វាយតម្លៃអោយដឹងថា ៤០ភាគរយនៃក្មេងៗទូទាំងពិភពលោកដែលបានស្រូបផ្សែងបារីពីឪពុកមា្តយនិងអ្នកជុំវិញខ្លួន ដែលជាហេតុធ្វើអោយក្មេងៗស្លាប់ដល់ទៅ ៦០០,០០០នាក់រៀងរាល់ឆ្នាំដោយសារការស្រូបផ្សែងបារី៕

ដោយ ៖ មង្គលប្រភព ៖ Channelnewsasia