កីឡាប្រណាំងរថយន្ត Sebastian Vettel របស់ក្រុម  Red Bull   បានធ្វើការសាកល្បងប្រណាំងលើកដំបូងនៅទីលានប្រកួតប្រទេស ប្រទេសឥណ្ឌា ក្នុងការប្រណាំងរថយន្ត Formula 1 របស់ Indian Grand Prix ។

Sebastian Vettel  បាននាំមុខកីឡាករ  Jenson Button  របស់ក្រុម  McLaren  និង Fernando Alonso  របស់ក្រុម  Ferrari  នៅក្នុងការសាកល្បងប្រណាំងនេះ   ដោយ ចូលទីបានលឿនបំផុត។

width=439

សូមបញ្ជាក់ថាកីឡាករសញ្ជាតិអាល្លឺមង់ Sebastian Vettel  ម្នាក់នេះទើបទទួលបាន ជើងឯកក្នុងការប្រកួត world championship នៅប្រទេសកូរ៉េ។ នៅក្នុងការសាកល្បង ការប្រកួតដំបូងនៅឥណ្ឌានេះ     លោកបានបើកចូលទីប្រកួត   ដោយនាំមុខកីឡាករ Button រយៈពេល ០.៣១០ វិនាទី និងនាំមុខកីឡាករ Alonso រយៈពេល ០.៤៣៥ វិនាទី៕

ដោយ៖ មិនា

ប្រភព៖ bbc