បន្ទាយមានជ័យ ៖ នារីខារ៉ាអូខេ នាគទិព្វម្នាក់ ត្រូវបានគេប្រទះឃើញ ដេកស្លាប់នៅក្បែគំនរសម្រាម មួយកន្លែងយ៉ាងអាថ៌កំបាំងក្នុងភូមិបាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១២ ខែ កក្កដា ឆ្នាំ ២០១៣ ។

នគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា នារីរងគ្រោះ មានឈ្មោះ សុផានី អាយុ ២៦ឆ្នាំ ជាអ្នកបម្រើនៅភោជនី ដ្ឋាន និងខារ៉ាអូខេ នាគទិព្វ ២។ ហើយការស្លាប់របស់នាង   ពុំមាននរណាដឹងថា  ស្លាប់ដោយសារអ្វី ឲ្យប្រាកដនៅ ឡើយទេ ។

បុរសអ្នករត់ម៉ូតូឌុបម្នាក់ បានឲ្យដឹងថា នារីរងគ្រោះបានបាត់ខ្លួនតាំងពីថ្ងៃទី០៨  ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅ ព្រោះមុនពេលបាត់ខ្លួន នាងបានទៅជួលម៉ូតូស្កូបពីរបស់មិត្តភ័ក្តិឈ្មោះ ភឿក ជិះតែមិនដឹងទៅណាទេ ស្រាប់តែ  នៅព្រឹកថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៣  វេលាម៉ោង៨   មានបុរសចំណាស់ម្នាក់ឈ្មោះ បេង គន្ធា អាយុ ៥៦ ឆ្នាំ  បានទៅដាក់ទ្រូ  នៅប្រឡាយទឹកមួយ   ក្នុងភូមិឃុំកើតហេតុខាងលើ ក៏ប្រទះឃើញសពនារីរងគ្រោះតែម្តង ។

បច្ចុប្បន្នទាំងនគរបាល និងកម្លាំង អ.ហ កំពុងធ្វើការត្រួតពិនិត្យសព និង  កន្លែងកើតហេតុ តែពុំទាន់មានព័ត៌មាន ពិស្តា ជុំវិញការស្លាប់ របស់ស្ត្រីរងគ្រោះនៅឡើយទេ ៕

width=500

width=500

width=500

width=500

width=500

ដោយ៖ ដើមអម្ពិលផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល