/

 

លោកអ្នកគួរតែស្វែងយល់អំពី វិធីខ្លះដើម្បីទប់ទល់នឹង  ជម្ងឺផ្តាសាយដែលអាចព្យាបាល បានដោយខ្លួនឯង   ដើម្បីជៀសវាងកុំឲ្យឆ្លងមេរោគ  ទៅឲ្យអ្នកដទៃទាន់។ អ្នកដែលនៅជុំវិញខ្លួនរបស់អ្នកអាចឆ្លង មេរោគផ្តាសាយពីអ្នក  បានយ៉ាងលឿន នឹងងាយបំផុត តាមរយៈ ការកណ្តាស់ និងការក្អករបស់អ្នក។១.ចូលអ្នកលេបថ្នាំឲ្យបានទៀងទាត់ៈ អ្នកគួរតែគួរតែលេបថ្នាំផ្តាសាយ ឲ្យបានទៀងទាត់ និងទៀងពេល កុំឲ្យមេរោគផ្តាសាយ  ដែលមាននៅក្នុងខ្លួនដើម្បី កុំឲ្យឆ្លងដល់អ្នកដទៃ។២. អ្នកគួរតែបរិភោគខ្ទឹមសរជាប្រចាំៈ  បើទោះបីជាអ្នកគ្មាន    ជំងឺក៏ដោយ។ ខ្ទឹមសរអាច ការពារខ្លួនប្រាណរបស់អ្នកពីជំងឺនិងមេរោគផ្សេងៗ ។ លើសពីនេះទៅទៀត វាអាចធ្វើឲ្យអ្នកមានសុខភាពល្អ និងអាចការពារពីជំងឺ មហារីកបានទៀតផង។ អ្នកគួរតែបរិភោគខ្ទឹមសរឆៅ ទើបវាមានប្រសិទ្ធិភាពជាង។៣. អ្នកគួរតែងួតទឹកក្តៅអ៊ុនៗ ដល់ក្បាលជារៀងរាល់ព្រឹកៈ ការធ្វើដូចនេះវាអាចធ្វើឲ្យអ្នកមានអារម្មណ៏ស្រស់ស្រាយ និង ឆាប់ជាពីជំងឺផ្តាសាយ។៤. អ្នកគួរតែបរិភោគខ្ញីស្រស់ៈ ចិតខ្ញីស្រស់ជាចំនិតស្តើងៗរូចហើយយកវាទៅដាក់នៅក្នុងទឹកតែក្តៅ។ នៅពេលដែលអ្នក បានបរិភោគវាហើយ   អ្នកនឹងមានអារម្មណ៏ ថាស្រួលខ្លួន ថែមទាំងបំបាត់ ការតឹងច្រមុះទៀតផង។

ដោយៈ  វណ្ណៈប្រភពៈ  lookingtoday