តារាចម្រៀងស្រី ពេជ្រ សោភា ដែលឆ្នាំកន្លងទៅ នាងល្បីល្បាញតែរឿងឈ្លោះគ្នា ពេញសារ ព័ត៍មានតែម្តង តែសម្រាប់ឆ្នាំនេះវិញ នាងបែរជាស្ងប់ស្ងាត់រឿងនេះ រួចបែរជាល្បីល្បាញរឿងអប់រំ ទៅវិញ រហូតដល់ថ្មីៗ នាងទើបតែទទួលបានប័ណ្ណសរសើរពី សាកលវិទ្យាល័យមេគង្គ កម្ពុជា ទៀតផង ធ្វើអោយទស្សនិកជន ជាច្រើនបានលាន់មាត់ថា ប័ណ្ណសរសើរខាងផ្នែកអីទៅ បើតារាស្រីល្បីតែត្រូវបានគេ ជេរមិនឈប់ឈរ សូម្បី តែអ្នកដែលនាងខំយឺតយោង ក៏ជេរនាងដែរនោះ ។

ប្រភពពីសាកលវិទ្យាល័យមេញគង្គកម្ពុជា បាននិយាយថា កាលពីថ្មីៗនេះសាលាបានរៀបចំព្រឹត្តិការណ៍ ប្រគំតន្រ្តី សប្បុរសធម៍ដើម្បីជំនួយដល់ កុមារកំព្រារនៅតាមអង្គការនានា តារាល្បីៗជាច្រើន បានរុញរា ក្នុងការចូលរួម តែចំណែកតារាចម្រៀង មានប្រភពកំណើតពីភាពក្រីក្រ នេះ មិនបានរុញរានោះទេ ទោះជាប្រាក់ចំណូលតិចតួច បំផុតក៏ដោយ ក៏នាងនៅតែមានសមានចិត្តជួយ សង្គម ពិសេសកុមារកំព្រា ។

ខាងសាកលវិទ្យាល័យ បានបញ្ជាក់ថា បើគិតពីទឹកលុយមិនអាចនាំ ពេជ្រ សោភា មកដល់ទីនេះបានទេ តែទឹកចិត្តបាននាំពេជ្រ សោភា មកទីនេះ ។ លោកបន្តថា អាណិតនាងណាស់ ស្ទះចរាចរណ៍ ហើយមក ដល់សាលា ត្រូវឡើងជណ្ដើរជើង ដល់ជាន់ទី៦ ទៀត ។

សាកលវិទ្យាល័យ បានអរគុណនាងយ៉ាងជ្រាលជ្រៅបំផុត ព្រោះ មិននឹកថា នាងអាចចូលរួមកម្មវិធីយ៉ាង ពេញចិត្ត ពេញថ្លើម ពិសេសវត្តមានបានធ្វើអោយ កម្មវិធីបញ្ចប់យ៉ាងសប្បាយរីករាយបំផុត ។

ចំណែកតារាចម្រៀងស្រីពូកែលេងម៉ូដខោអាវញាក់សាច់នេះវិញ បាននិយាយក្នុងកម្មវិធីថា ថ្វីត្បិត តែកំព្រាម្ដាយតែ យើងមិនអស់សង្ឃឹមទេ ត្រូវតស៊ូបន្តទៅមុខទៀតកុំរុញរា ឆាកជីវិតមនុស្ស នៅវែងឆ្ងាយណាស់ត្រូវចាំថា យើងមានម្ដាយក្នុងក្ដីស្រម៉ៃ ដែលគាត់កំពុងតែចាំមើលយើងគ្រប់ពេលវេលា ។

សោភា បន្តថា សំលាប់ខ្លួនក្នុងរឿងស្នេហា ប្រៀបដូចជា កាត់កាលម្ដាយចោល កុំអោយសោះណាប្អូនៗ ។ គ្រាន់តែនាងនិយាយចប់សំលេងទះដៃបាន កងរំពងពេញសកលវិទ្យាល័យ ព្រោះហាក់ពេញចិត្តជា មួយពាក្យសម្ដីដ៏មុតស្រួច នឹងបានចាក់ទំលុះបេះដូងទស្សនិកជនអោយស្លុត ស្លុងទៅតាមអត្តន័យ អប់រំដ័អស្ចារ្យរបស់នាង ។

ចំណែកនាងបានបន្តប្រាប់ Looking TODAY ថា នាងសប្បាយពេលបានជួប ទស្សនិកជនច្រើន រួមជាមួយសំលេងទះដៃ ពិសេសនាងបន្តថា មិនហត់ទេ ទោះឡើងពីជាន់ផ្ទាល់ដី ដល់ជាន់ទី ៦ក៏ដោយ សំខាន់នាងបានរួមចំណែកជួយកុមារកំព្រា ព្រោះនាងធ្លាប់ក្រកំសត់ ដូចនេះនាងយល់ ពីអារម្មណ៍លំបាកពេលគ្មាន ឪពុកម្ដាយនៅក្បែរ ។

តារាចម្រៀងស្រីរូបនេះហាក់កាន់តែលេចធ្លោទ្វេដង ស្របពេលកាន់តែលេងម៉ូដសំលៀកបំពាក់ នឹង សកម្មភាពមនុស្សធម៍ពិសេសតារាចម្រៀងនេះបាន លេចធ្លោរជាមួយរឿងសង្គមច្រើនជាងគេ ៕

 width=500

width=500

width=500

width=500

 

width=500

ដោយ៖ LookingTodayផ្តល់សិទ្ធិដោយ៖ ដើមអំពិល