យល់ដឹង៖ តាមការអោយដឹងពីគេហទំព័រ guinnessworldrecords បានអោយដឹងថា លោកយាយ Besse Cooper នៅរដ្ឋ Georgia សហរដ្ឋអាមេរិក ត្រូវបានសៀវភៅ Guinness World Records កត់ត្រាថា គាត់ជាមនុស្សដែលមានវ័យច្រើនបំផុតក្នុងពិភពលោក ពោលគឺអាយុ​ ១១៦ឆ្នាំ ហើយបានស្លាប់នៅថ្ងៃទី ០៤ ខែធ្នូឆ្នាំ ២០១២កន្លងទៅនេះ។

width=463

លោកយាយ Besse Cooper មុនពេលស្លាប់

អ្នកនាង Yao Defen មានស្រុកកំណើតក្នុងខេត្ដ Anhui ប្រទេសចិន ត្រូវបានសៀវភៅ Guinness World Records កត់ត្រាថា គាត់ជាមនុស្សដែលមានកម្ពស់ ខ្ពស់បំផុតក្នុងពិភពលោកពោលគឺ ២ម៉ែត្រ និង ៣៣សង់ទីម៉ែត្រ តែគាត់បានស្លាប់ក្នុងវ័យក្មេងពេក​ ពោលក្នុងអ្នកបំបែកឯតទគ្គកម្ម គាត់មានអាយុត្រឹមតែ ៤០ឆ្នាំប៉ុណ្ណោះ ក៏បានស្លាប់ទៅវិញ។

width=463

អ្នកនាង Yao Defen មុនពេលស្លាប់

ម្យ៉ាងទៀត អ្នកបំបែកឯតទគ្គកម្មទាំងពីរនាក់នេះ បានស្លាប់ចាំពេលជាមួយគ្នាទៀត។ ទោះបីជាអ្នកនាង Yao Defen មិនបានសារពត៌មានប្រាប់ថ្ងៃ ជាក់លាក់នៃការស្លាប់របស់គាត់ក៏ដោយ តែក៏សារពត៌មានបានចុះផ្សាយ ការស្លាប់របស់អ្នកនាង ដំណាលថ្ងៃលោកយាយ Besse Cooper ស្លាប់ដែរ។ ដូច្នេះ អ្នកទាំងពីរគឺស្លាប់ មិនខុសថ្ងៃគ្នា យូរប៉ុន្មានឡើយ។

យោងតាមការបង្ហាញខាងលើ អ្នកទាំងពីរ គួរតែបានចូលក្នុង សៀវភៅ Guinness World Records ម្ដងទៀតមែន៕

ដោយ៖ វត្ដីប្រភព៖ guinnessworldrecords